ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកPCXជ្រុលទៅបុកម៉ូតូកង់បីផ្ងារជើងមួយចំហៀង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកPCX ជ្រុលទៅបុកម៉ូតូកង់បី ផ្ងារជើងមួយចំហៀង បណ្តាលឲ្យរងការខូចខាតទាំងសងខាង កាលពីយប់ ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅស្តុបផ្សារដើមគ តាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

បើតាមប្រភពពត៍មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GR-5100 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ក៏ជ្រុលបុកម៉ូតូកង់បីពីចំហៀងពេញទំហឹង បណ្តាលឲ្យកង់បីផ្ងារជើងមួយចំហៀង ចំណែកម៉ូតូរងកាខូចខាត តែសំណាងមិនមានមនុស្សរងរបួសនោះទេ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញក៏បានចុះមកវាស់វែងយកម៉ូតូនិងម៉ូតូកង់បីយកទៅរក្សាទុកនៅអធិការដ្នាននគរបាលខណ្ឌចំការមនដើម្បីរង់ចាំដោះស្រាយទៅតាមក្រោយ៕ ស រស្មី


ចែករំលែក៖