ខេត្តតាកែវ៖ បុរសម្នាកបានស្លាប់ភ្លាមៗមួយរំពេច បន្ទាប់ពីដើរមិនប្រយ័ត្នរអិលដួលរួចទាញខ្សែភ្លើងដែលមានមុខដំណរ ទៅជាមួយដែលហេតុការនេះកើតឡើងនៅថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១០និង៣០នាទី នៅការរដ្ឋានសាងសង់ផ្ទះមួយកន្លែងនៅភូមិល្វេថ្មីឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកទ្រាំង បានឲ្យដឹថា ជនរងគ្រោះឈ្មោះកង សឿន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិបារាយណ៍ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ មានមុខរបរកម្មករសំណង់។
បន្ទាប់ពីកើតហេតុ កម្លាំងជំនាញបានសហការជាមួយការិយាល័យជំនាញ លោកគ្រូពេទ្យធ្វើកោសល្យវិច័យទៅលើសាកសពជំនាញសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយឆក់ចរន្តអគ្គិសនីពិតប្រាកដមែន។
បច្ចុប្បសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភ្នំដា