ព័ត៌មានទាន់ហេតុការណ៍៖

យុវតី២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនិងគ្រឿងញៀន

ចែករំលែក៖

ខេត្តសៀមរាប៖ យុវតី២នាក់ត្រូវសមត្ថកិច្ចនៃការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម បានចុះបង្ក្រាបករណីចាត់ចែងប្រើប្រាស់សារធាតុញៀនខុសច្បាប់នៅបន្ទប់ជួលក្រុមទី ០៤ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀម រាប កាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០១៧ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ យេ យ៉ង់ ហៅស្រីពៅ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរគ្មាន ទីលំនៅ ភូមិពាក់ស្ពា ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀ មរាប (ចាត់ចែង និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) និងឈ្មោះ វណ្ណា ស្រីខួច ភេទស្រី អាយុ២៦ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុង ខេត្តសៀ មរាប (សំរួល និងប្រើប្រាស់)((មានសារធាតុញៀនក្នុងខ្លួន) ។

បន្ទាប់ពីឃាត់ខ្លួន បានដក់ហូតវត្ថុតាងមាន ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន, ទូរស័ព្ទដៃ៣គ្រឿង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី៕ ប៊ុន​រិទ្ធី


ចែករំលែក៖