ខេត្តតាកែវ៖ បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនដោយសារតែបញ្ហាសុខភាពផ្ទាល់ខ្លួន ដែលហេតុការណ៍កើតឡើងកាលពីថ្ងៃអង្គារ ៩ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២និង៣០នាទី ស្ថិតនៅភូមិត្រពាំងព្រីង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា បុរសខាងលើមានឈ្មោះឯម ណន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានចងកសម្លាប់ខ្លួននឹងក្រមា ជាប់ជាមួយឥដ្ឋខ្យល់កម្ពស់២ម៉ែត្រនៅក្នុងចង្ក្រានផ្ទះបាយរបស់ក្មួយប្រសារ ឈ្មោះសុខ គឹមលេង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចជំនាញស្រុកសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគុស និងអាជ្ញាធរមូលដ្ឋានពិនិត្យសាកសពឃើញថា សាកសពពិតជាបានចងកសម្លាប់ខ្លួនពិតប្រាកដមែន ៕ ភ្នំដា