ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលខេត្តតាកែវម្នាក់ រួមជាមួយបក្ខពួក២នាក់ទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនរួមជាមួយថ្នាំញៀនទម្ងន់៦៦,២០ ក្រាម

ចែករំលែក៖

ខេត្តតាកែវ៖ មន្ត្រីនគរបាលខេត្តតាកែវម្នាក់ និងបក្ខពួក២នាក់ទៀតត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បង្ក្រាប នឹងឃាត់ខ្លួន ក្នុងករណីរជួញដូរ និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ ដែលហេតុការណ៍នេះ ធ្វើឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃពុធ ១០ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

លោកវរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ១ឈ្មោះ ថន ផាន់ពេជ្រម៉ារិន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅកន្លែងកើតហេតុ ២ ឈ្មោះ ឆាយ សំណាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ មន្ត្រីនគរបាលខេត្តតាកែវ និង៣ ឈ្មោះ ប៉ង់ ម៉ៅ ភេទប្រុស អាយុ 25 ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅកន្លែងកើតហេតុ ។

ក្នុងហេតុការណ៍នោះដែរ កម្លាំងជំនាញដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាចំនួន៧កញ្ចប់ ទំងន់៦៦,២០ក្រាម ទូរសព្ទ៣គ្រឿង ម៉ូតូ២គ្រឿង និងសំភារសេពថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវការិយាល័យ បានកសាងសំនុំរឿងតាមនីតិវិធី ៕ ភ្នំដា


ចែករំលែក៖