ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ផឹកស្រាស្រវឹងជាប្រចាំ បានសម្រេចចិត្ដចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង នៅក្រោយផ្សារស្ទឹងមានជ័យចាស់ ស្ថិតនៅចំណុចផ្ទះជួលលេខ១៩ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង ១១ និង០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពបុរសរងគ្រោះមានឈ្មោះ ឆាន់ វ៉ុន អាយុ៤០ ឆ្នាំស្នាក់នៅភូមិកើតហេតុ មានស្រុកកំណើតខេត្ដព្រៃវែង ។
យោងតាមសម្ដីរបស់ស្ដ្រីម្នាក់ឈ្មោះ ជិន ផាន់ណាក់ ជាប្រពន្ធបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកាលពីថ្ងៃ២៦ ខែឆ្នាំដដែលនាងខ្ញុំបានចេញពីផ្ទះទៅធ្វើការរោងចក្រ ហើយក៏មិនបានត្រឡប់មកផ្ទះវិញចំនួន៣ថ្ងៃហើយ ព្រោះខឹងប្ដីរបស់នាងខ្ញុំផឹកស្រាជារៀងរាល់ថ្ងៃ និយាយមិនស្ដាប់គ្នា ដោយពុំដែលឲ្យលុយខ្ញុំឡើយ ។ លុះដល់ថ្ងៃកើតហេតុ នាងខ្ញុំកំពុងធ្វើការនៅក្នុងរោងចក្រ ស្រាប់កូនស្រីរបស់បានទូរសព្ទទៅប្រាប់ថា ពុក ចង.កស្លាប់បាត់ហើយ ។
តាមសម្ដីបុរសម្នាក់បានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១០ យប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ បុរសដែលចង.កសម្លាប់ខ្លួនបានហៅខ្លួនឲ្យកោសខ្យល់ឲ្យតែខ្លួនឃើញគាត់មានស្ថានភាពស្រវឹង ក៏មិនព្រមកោសឲ្យទេ តែបុរសរងគ្រោះបានសុំឲ្យជួយកោសឲ្យទៅ ពេលកោសឲ្យរួចបុរសរងគ្រោះបានសម្ងំដេកនៅក្នុងបន្ទប់ម្នាក់ឯង លុះដល់ពេលកូនស្រីត្រឡប់មកពីរៀនវិញទើបមានការភ្ញាក់ផ្អើលឡើងតែម្ដង ។
ក្រោយពេលកើតហេតុ សមត្ថកិចច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើកំណត់ហេតុនិងមានការបំភ្លឺពីប្រពន្ធជនរងគ្រោះ និងទាក់ទងទៅកោសល្យវិច្ឆ័យឲ្យមកពិនិត្យសាកសព ហើយប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ