ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់ត្រូវចរន្តភ្លើងឆក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលជាកម្មកសំណង់ ត្រូវចរន្ទអគ្គិសនីឆក់ស្លាប់ បន្ទាប់ពីយកខ្សែភ្លើងទៅដោតឌុយដើម្បីបូមទឹក ប៉ុន្តែជាអកុសលក៏ត្រូវឆក់ស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីពេទ្យ។

ហេតុការណ៍នេះ បង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ចំណុចដីឡូតិ៍គ្មានលេខ ក្រុម១ ភូមិ១ តាមបណ្ដោយផ្លូវលេខ ៤៧៨ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មេការសំណង់មានឈ្មោះ សុខ ម៉េង ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ១៧១ស ផ្លូវលំ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ រីឯសពមានឈ្មោះ សារឿង ភេទប្រុស អាយុប្រហែស២៣ឆ្នាំ។

ប្រភពព័ត៌មានពីកម្មករនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គឺកម្មករទាំងអស់បានធ្វើការដូចសព្វដង (បុកគ្រឹះលំនៅដ្ឋាន) រហូតដល់ម៉ោងកើតហេតុ ជនរងគ្រោះបានយកខ្សែភ្លើងទៅដោតឌុយម៉ូទ័របូមទឹក មិនទាន់នឹងបានបូមផង ក៏ឆ្លងចរន្តភ្លើងឆក់ ដួលផ្ងារទៅក្រោយ ភ្លាមនោះបុរសជាមេការបានឃើញ ក៏ស្ទះទៅដកឌុយចេញ ។ ភ្លាមនោះ មេការបានធ្វើចលនាឲ្យជនរងគ្រោះ និង បានដឹកជនរងគ្រោះពីកន្លែងកើតហេតុទៅមន្ទីរពេទ្យដោយដឹកតាមរ៉ឺម៉កកង់បី ទៅព្យាបាលនៅ គ្លីនិក លីស្រីវីណា ពេលនោះ គឺជនរងគ្រោះនៅមានដង្ហើម នៅឡើយ ប៉ុន្តែនៅពេលដែលលោកគ្រូពេទ្យព្យាបាលបានប្រហែលកន្លះម៉ោង គ្រូពេទ្យបានប្រាប់មកវិញថា អស់លទ្ធភាពព្យាបាលហើយ។ ពេលដែលលឺថាជនរងស្លាប់ ក៏បានទូរស័ព្ទ ប្រាប់គ្រួសារជនរងគ្រោះតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញកោសល្យវិច័យបានចុះមកដល់គ្លីនីក លីស្រីវីណា ដើម្បីរកមូលហេតុថាជ នរងគ្រោះស្លាប់ដោយសារឆក់ចរន្ទអគ្គិសនីពិតឬអត់ និងរង់ចាំគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស រស្មី

 


ចែករំលែក៖