ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធ Aleksandar Mitrovic កំពុងស្វែងរកច្រកចេញពី Newcastle United

ចែករំលែក៖

ខ្សែប្រយុទ្ធអន្តរជាតិស៊ែប៊ី Aleksandar Mitrovic បានបញ្ជាក់ថា គាត់ត្រូវ តែចាកចេញពីក្រុមសារិកាព្រៃNewcastle Unitedដើម្បីរក្សាអាជីពបាល់ទាត់របស់គាត់ឲ្យនៅល្អ។

ក្នុងពេលបង្ហាញខ្លួនដំបូងឲ្យក្រុមNewcastle UnitedកីឡាករMitrovicរកបាន៩គ្រាប់ ប៉ុន្តែគាត់ហាក់បីដូចជាគ្មានឱកាសលេងសោះ ក្រោមការដឹកនាំរបស់លោកRafa Benitez។

មិនត្រឹមតែប៉ុណ្ណោះMitrovicពុំទាន់បានលេងនៅក្នុងក្របខ័ណ្ឌអង់គ្លេសPremier League នៅឡើយទេក្នុងរដូវកាលនេះ។

Aleksandar Mitrovic បានថ្លែងថា “ខ្ញុំនៅតែបន្តរង់ចាំឱកាសបានលេងក្នុងក្រុម Newcastleក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប៉ុន្តែវាហាក់ដូចជាគ្មានទាល់តែសោះ សម្រាប់ខ្ញុំ។ ខ្ញុំសុំទោសតាមពិតខ្ញុំស្រលាញ់Newcastle ប៉ុន្តែវាដល់ពេលសម្រាប់ខ្ញុំដើម្បី ស្វែងរកដំណោះស្រាយមួយល្អសមស្របសម្រាប់អាជីពបាល់ទាត់របស់ខ្ញុំ” ៕ ដេវីត


ចែករំលែក៖