ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ត្រី តាន់ គារិទ្ធ អធិការស្ដីទីនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានដឹកនាំមន្រ្តីជំនាំញក្រោមឱវាទ ចុះសម្អាតស្ពានដែកបាឡេស្រុកភ្នំក្រវាញ ដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគមហាសេនាបតីតេជោ ហហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រតិបត្តិការសម្អាតស្ពានខាងលើ ធ្វើឡើងនាព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចស្ពានដែកបាឡេឆ្លងស្ទឹងពោធិ៍សាត់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការងារខាងលើបានឲ្យដឹងថា ការដែលលោក វរសេនីយ៍ត្រី តាន់ គារិទ្ធ អធិការស្ដីទីនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានដឹកនាំមន្រ្តីជំនាំញក្រោមឱវាទ ចុះសម្អាតស្ពានដែកបាឡេស្រុកភ្នំក្រវាញនេះ ខណៈដែលស្ពានបានជាប់ដីក្រាស,ដែកក្រាលចំណុចខ្លះៗបានហើបឡើង,ក្បាលស្ពានសង់ខាងមានក្រឡុក និងដុះព្រៃបាំងពិបាកមើល។ល។ នាំឲ្យការបង្កគ្រោះថ្នាក់ចរាចរណ៍ឬផ្សេងៗបានកើតមានឡើងជាយៈថាហេតុ។
ប្រភពព័ត៌មានខាងលើបន្តទៀតថា ចំណុចដែលកើតមាននេះកម្លាំងបានអនុវត្តន៍ឡើងដោយបានប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យសម្រាប់បាញ់ទឹកលាងសម្អាតដី កាប់ជម្រះស្មៅ,ព្រៃ,បំពេញក្រឡុកក្បាលស្ពានសង់ខាងរួចរាល់ ចំណែកដែកក្រាលលើស្ពានដែលបានហើបឡើងកំពុងរិះរកបន្តធ្វើ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ហើយម៉្យាងទៀតនេះជាកតព្វកិច្ចរបស់អាជ្ញាធរមានសមត្តកិច្ច ត្រូវតែមើលថែទាំជានិចជាកាលជាប្រចាំ ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍បានច្រើន៕ ប៉ឹម ពិន