ព័ត៌មានទាន់ហេតុការណ៍៖

យាយបង្កើតខឹងចៅមិនចូលសាលារៀនយកខ្សែភ្លើងមកវាយលើខ្លួនប្រាណបណ្ដាលដាច់រលាត់និងបែកឈាម

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងប្រុសមិនចូលសាលារៀនម្នាក់ ត្រូវលោកយាយបង្កើតរបស់គេខឹងចិត្តបានយកខ្សែភ្លើងមកវាយលើខ្លួនប្រាណ ជើងបណ្ដាលដាច់រលាត់ និងបែកឈាមត្រូវអ្នកជិតខាងប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួនក្នុងករណីធ្វើទារុណកម្មលើកុមារក្រោមអាយុ ១៥ឆ្នាំ កាលវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវសុធារស ផ្ទះលេខ ១២២ ក្រុម៤២ស្ថិតនៅភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ស្រ្តីជាយាយបង្កើតមានឈ្មោះ គង់ សំអាត អាយុ៦១ឆ្នាំ មុខរបរមន្រ្តីកិច្ចសន្យាពេទ្យ ប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ស្នាក់នៅ ផ្ទះលេខ១២២ ផ្លូវសុធារស ក្រុម៤២ ស្ថិតនៅភូមិ៨ សង្កាត់ទន្លេបាសា ក់ខណ្ឌចំការមន ។

បើតាមស្រ្តីជាយាយបានរៀបរាប់នៅមុខសមត្ថកិច្ចឲ្យដឹងថា គាត់បានសោកស្ដាយចំពោះខ្លួនដែលស្រឡាញ់ចៅពេក ទើបវ៉ៃជ្រុល។ តែគ្រាន់តែការណែនាំដើម្បីឲ្យចៅគាត់ល្អ បើមិនស្រឡាញ់ខំចិញ្ចឹមតាំងពីអាយុ៤ឆ្នាំ មករហូតហើយបងប្អូនមានសរុប​៣នាក់ប្រុស២ស្រី១កូនប្រុសពៅបានសា្នក់នៅជាមួយគាត់។

បងប្រុសបងស្រីគេធំៗ ហើយគេមានការងាររស់នៅផ្ទះផ្សេងគ្នាសង្ឃឹមថា សមត្ថកិច្ច និងអង្គការផ្សេងៗលើកលែងទោសដល់រូបគាត់ផង និងកុំយកចៅប្រុសគាត់ចេញពីខ្លួនគាត់ កូនប្រសារប្រុស និងកូនស្រីបង្កើតបានស្លាប់ចោលហើយសព្វថ្ងៃបានរស់នៅជាគ្នា។

សមត្ថកិច្ចបានប្រាប់ថា ក្រោយពីហៅស្រ្តីជាយាយបង្កើតមកសាកសួរនាំបន្ទាប់ពីអ្នកជិតខាងប្ដឹងប្រើហិង្សាទៅលើកុមារាក្រោយអាយុ១៥ឆ្នាំហើយនិងមានការចូលរួមស្ដាប់មន្រ្តីសាលាសង្កាត់ និងសង្គមកិច្ចក្រុង និងអង្គភាពការពារកុមារCPUហើយ ក៏បានឯកភាពណែនាំ និងអប់រំដល់ស្រ្តីជាយាយបង្កើតក្មេងប្រុស និងប្រគល់ចៅប្រុសឲ្យទៅគាត់ចិញ្ចឹមវិញ ឈប់ឲ្យប្រព្រឹត្តទង្វើបែបនេះទៀត ជាទង្វើខុសច្បាប់ហើយដោយអាណិតថា មិនដែលធ្វើបាបចៅទេតាំងពីឱពុកម្ដាយស្លាប់រហូតមកដល់ក្មេងប្រុសអាយុ១២ឆ្នាំ ទើបធ្វើខុសមួយលើក តែបើមានលើកក្រោយនឹងចាត់ការតាមផ្លូវច្បាប់ ៕ ស រស្មី


ចែករំលែក៖