ព័ត៌មានទាន់ហេតុការណ៍៖

យុវឃាតកសង្ស័យឥទ្ធិពលគ្រឿងញៀនហ៊ានសម្លាប់មនុស្សម្តង៣នាក់មួយពព្រិចភ្នែកព្រោះចង់បានលុយ

ចែករំលែក៖

ខេត្តបាត់ដំបង៖ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យជាយុវឃាតកសម្លាប់ស្ត្រីមានផ្ទៃពោះកូនភ្លោះ៨ខែ និងវាយកុមារីអាយុ៣ឆ្នាំឲ្យរងរបួសជាទម្ងន់នោះហើយ ៗមូលហេតុឈានដល់ការកាប់សម្លាប់ជនរងគ្រោះគ្មានប្រណីដៃ សូម្បីតែជនរងគ្រោះគឺជាបងស្រីរបស់ជនសង្ស័យនោះ ក៏ព្រោះតែចង់បានលុយ និងទាស់សម្តីគ្នា។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២០និង១០នាទី នៅភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល កម្លាំងនគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល បាននាំខ្លួនឈ្មោះ ហួន រាហ៊ូ ភេទប្រុស អាយុ១៣ឆ្នាំ (កើតនៅឆ្នាំ2004) រស់នៅភូមិ-ឃុំខាងលើ (ត្រូវជាប្អូនជនរងគ្រោះ ឪពុកតែមួយ ម្តាយផ្សេងគ្នា) មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ពីបទឃាតកម្ម រួចជនសង្ស័យបានឆ្លើយសារភាពថា ពិតជាបានយកពូថៅកាប់ទៅលើបងស្រីឈ្មោះ ហួន រ៉ានី ភេទស្រី អាយុ៣០ឆ្នាំ ដែលមានផ្ទៃពោះកូនភ្លោះ៨ខែ រស់នៅភូមិ-ឃុំខាងលើ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម និងកូនស្រីរបស់ជនរងគ្រោះម្នាក់ទៀតអាយុទើប៣ឆ្នាំប៉ុណ្ណោះ ឈ្មោះ ភាស់ ចរិយា រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកបាត់ដំបង កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៤និង៣០នាទី នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

ជនសង្ស័យបាននិយាយថា មូលហេតុដែលរូបគេធ្វើបែបនេះគឺចង់បានលុយពីបងស្រី(ជនរងគ្រោះ) និងទាស់សំដីគ្នា ។

សមត្ថកិច្ចជំនាញបានពិនិត្យទឹកនោមយុវឃាតកសង្ស័យរូបនេះ ឃើញមានផ្ទុកសារធាតុញៀនក្នុងខ្លួនផងដែរ ។

ជាមួយគ្នានេះដែរសមត្ថកិច្ចដកហូតបានវត្ថុតាងពូថៅ១ និងប្រាក់រៀល241600រៀល ប្រាក់ថៃ25460បាត ។ ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ៕ សំ វិច្ឆិកា


ចែករំលែក៖