ព័ត៌មានទាន់ហេតុការណ៍៖

ខូចចិត្តប្រពន្ធសុំលែង បុរសជាប្តីចងកបញ្ចប់ជីវិតខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបញ្ចប់ជីវិតរបស់ខ្លួនដោយចងកសម្លាប់ខ្លួននៅនឹងព្រិលដែកបង្អួច ព្រោះតែប្រពន្ធសុំលែងលះ បង្កកាភ្ញាក់ផ្អើលនៅវេលាម៉ោង ៦ល្ងាច ថ្ងៃសុក្រ ១២ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ដែលស្ថិតនៅផ្ទះជួលមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចបន្ទប់លេខ4 ជាន់ទី1 ស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅ3 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ណល ណុប ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នមានស្រុកកំណើត ភូមិព្រៃវិហារ ឃុំក្រាំងលាវ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកប្រពន្ធឈ្មោះ សុក សោភា អាយុ៤៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

ប្រពន្ធជនរងគ្រោះបានឲ្យដឹងថា រយះពេល១៤ថ្ងៃមុន រូបគាត់ និងជនរងគ្រោះបានសុំបែងចែកផ្លូវគ្នា ព្រោះភាគីទាំងសងខាង រស់នៅមិនចុះសម្រុងនឹងគ្នា ហើយដោយព្រមផ្តិតមេដាយលែងលះគ្នាទៅតាមច្បាប់នៅនឹងសាលាសង្កាត់ ចោមចៅ នាពេលកន្លងទៅ ។

នារីជាប្រពន្ធរបស់ជនរងគ្រោះបានបន្តទៀតថា លុះមកដល់ថ្ងៃកើតហេតុនៅពេលដែលគាត់បានចូលទៅក្នុងបន្ទប់ទឹក ក៍លឺសំឡេងជនរងគ្រោះស្រែកតាមបង្អួចថា: (ខ្ញុំសូមកន្សែងមួយខ្ញុំលាឯងហើយ) ដោយនឹកស្មានថា គាត់និយាយលេង ភ្លាមនោះ ស្រាប់តែបន្តិចក៏លឺសំឡេងក្រាកនៅបង្អចហើយគាត់ចេញពីបន្ទប់ទឹកមកមើលក៏ឃើញជនរងគ្រោះចងកជាប់នឹងបង្អួចស្លាប់បាត់ទៅហើយ។

ក្រោយហេតុការណ៍ សមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យទៅលើសាកសព ហើយត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ


ចែករំលែក៖