ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូបុកអ្នកថ្មើរជើង២នាក់បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់បើកម៉ូតូបុកអ្នកថ្មើរជើង២នាក់ម៉ោង៧និង៣៥នាទីថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នៅចំណុច ភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ​ បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។

សមត្ថកិច្ចបានឲ្យដឹងថា​ អ្នកបើកបរម៉ូតូស្រវឹងស្រា បើកបរម៉ូតូក្នុងល្បឿនលឿន ឈ្មោះ វ៉ាន់ រដ្ឋា ភេទប្រុស អាយុ27ឆ្នាំ នៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ឃាត់ខ្លួន បានបើកម៉ូតូម៉ាកសេ 125 ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ 1N0477 ទៅបុកអ្នកថ្មើងជើង ចំនួន ០២ នាក់ ទី ១ ឈ្មោះ អឿន វិត ភេទប្រុស អាយុ ៤៨ ឆ្នាំ នៅភូមិ សំណាក ឃុំកកោះ ស្រុកសន្ទុក បណ្តាលឲ្យស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ ។ ទី២ ឈ្មោះ ញេ លឹង ភេទប្រុស អាយុ ៣១ ឆ្នាំ នៅភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក រងរបួសធ្ងន់ ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលបានវាស់វែងធ្វើកំណត់ហេតុ និងកសាងសំណុំរឿងចាត់ារតាមនីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖