ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់បេីករថយន្តលុចសុីស៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២L ០៩១៩ បុកបុរសកម្មករសំណង់ម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖  ស្រ្តីម្នាក់បេីករថយន្តលុចសុីស៥៧០ បុកបុរសកម្មករសំណង់ជិះម៉ូតូឌ្រីមសង់ សេ១២៥ ខ្ទាតជិត១០ម៉ែត្រ បណ្ដោយឲ្យបុរសអ្នកបេីកម៉ូតូបោក នឹងថ្នល់បណ្ដាលឲ្យរងរបួសបែកដៃខាងស្ដាំ ហេីយក៏ត្រូវសន្តិសុខកោះពេជ្រ ឃាត់រថយន្តបង្ក និងប្ដឹងសមត្ថកិច្ចឲ្យចុះមកកន្លែងកេីតហេតុ កាលវេលាម៉ោង៤និង០០នាទីរសៀល ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅចំណុចបរិវេណនៅកោះពេជ្រ តាមផ្លូវវិថីសួនច្បារកែងផ្លូវវិថី សុភមង្គលក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមសម្ដីពីសមត្ថកិច្ចនគរបាលខណ្ឌចំការមនបានឲ្យដឹងថា ស្រ្តីម្នាក់បានបើករថយន្តលុចសុីស៥៧០ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២L ០៩១៩ បេីកតាមផ្លូវវិថីសួនច្បារ បុកម៉ូតូកម្មករសំណង់ បេីកតាមផ្លូវវិថី សុភមង្គល មកបុកបុរសដែលជាកម្មករសំណង់ម្នាក់ ខណៈជិះម៉ូតូឌ្រីម សង់សេ ១២៥ ពណ៍ខ្ មៅពាក់ស្លាកលេខ ព្រៃវែង១K ៦៨៣០ សេរីឆ្នាំ២០១៧ ពេញទំហឹងបណ្ដាលឲ្យបុរសរងគ្រោះរបួសធ្ងន់ ។

ក្រោយកេីតហេតុ ជនរងគ្រោះត្រូវគ្រួសារដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត។ ដោយឡែកសមត្ថកិច្ចខណ្ឌចំការមនក៏បានទំនាក់ទំនងខាងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការរាជធានីភ្នំពេញឲ្យមកវាស់វែង និងយករថយន្ត និងម៉ូតូរក្សាទុកជាបណ្ដោះអាសន្នរង់ចាំដោះស្រាយជាក្រោយ ៕ ស រស្មី


ចែករំលែក៖