ព័ត៌មានទាន់ហេតុការណ៍៖

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណម្នាក់ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍សមត្ថកិច្ចកំពុងប្រកាសរកសាច់ញាតិ

ចែករំលែក៖

ខេត្តតាកែវ៖ សាកសពជនរងគ្រោះ ដែលមានសតិមិនគ្រប់ម្នាក់ត្រូវបានស្លាប់ដោយគ្រោះថ្នាក់កាលពីព្រឹកជិតភ្លឺថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រទី ៤៩-៥០ ភ្នំពេញ-តាកែវ ត្រង់ចំណុចភូមិរវៀង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មកទល់ពេលនេះ មិនទាន់ស្គាល់អត្តសញ្ញាណ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគបាលស្រុកសំរោង បានឲ្យដឹងថា សាកសពខាងលើភេទប្រុស អាយុប្រហែល១៨ទៅ១៩ឆ្នាំ សម្បុរសណ្តែកបាយ កម្ពស់ប្រហែល១,៦០ម៉ែត្រ ស្លៀកខោកីឡា ពណ៌ខៀវឆ្នូតស ពាក់អាវក្រឡាការ៉ូ ពណ៌ក្រហម ស សក់ស្លូត ។

តាមប្រភពពលរដ្ឋបានឲ្យដឹងថា ជនរងគ្រោះខាងលើជាមនុស្សមានសតិមិនគ្រប់ ហើយចេះតែដើរចុះដើរឡើងតាមដងផ្លូវនៅចំណុចភូមិខាងលើ លុះដល់ព្រឹកថ្ងៃខែខាងលើ ក៏ឃើញស្លាប់តែម្តង។

បច្ចុប្បន្នលោក កឹម ពន្លក មេឃុំរវៀង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរវៀង ព្រមទាំងសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ រួមជាមួយមន្រ្តីនគរបាលជំនាញអធិការដ្ឋាននគរបាលស្រុក ក្រោយពីធ្វើកោសល្យវិច័យ ក៏បានឯកភាពគ្នាយកសាកសពទៅតម្កល់ទុកនៅក្នុងអាវាសវត្តមហានាមស្លារមដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមទំនៀមទំលាប់ប្រពៃណី៕ ភ្នំដា


ចែករំលែក៖