ភ្នំពេញ៖ នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ប្រើរយ:ពេល១ប៉ុណ្ណោះ គឺថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ បានបើកប្រតិបត្តិការ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់តាមអនឡាញចំនួន២កន្លែង ៖
ទី១ ស្ថិតនៅក្នុងបុរីសុភមង្គល ស្ថិតនៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា និងទី២ ស្ថិតនៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សី ឃាត់ខ្លួនមនុស្សចំនួន១៨នាក់ ស្រី១០នាក់ ជាមួយនោះប៉ុលិសបានដកហូតវត្ថុតាងជាច្រើនផងដែរ។
អ្វីដែរបងប្អូនប្រជាពលរដ្ធហួសចិត្តនោះ គឺអាជ្ញាធរដែនដី មានអភិបាលខណ្ឌ មេប៉ុលិសខណ្ឌ និងមេកងរាជអាវុធហត្ថខណ្ឌនោះចេះខ្មាស់គេទេ? ក្នុងទឹកដីខ្លួនឯងគ្រប់គ្រង បែរជាមិនដឹងទីតាំងល្បែងខុសច្បាប់? ឬដឹងដែរ តែដាក់ខែរួចហើយ???
ពាក់ព័ន្ធបង្ក្រាបល្បែងសុីសងខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ទឹម វុទ្ធី អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានដែលបានចុះទៅកន្លែងប្រតិបត្តិការថា សមត្ថកិច្ចបានបង្ក្រាបនៅ ទីតាំងទី១ ស្ថិតនៅភូមិទី៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដែលមានម្ចាស់ទីតាំងឈ្មោះ សាយ ឃាត់ខ្លួនមនុស្ស ១២នាក់ ស្រី៦នាក់ និងដកហូតសម្ភារមួយចំនួន ។
លោកបន្តថាទីតាំងទី២ ស្ថិតនៅក្នុងបុរីសុភមង្គល សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ឃាត់ខ្លួនមនុស្សចំនួននាក់ ស្រី៤នាក់ និងដកហូតសម្ភារមួយចំនួន។
បន្ទាប់ពីប្រតិបត្តិការរួមនុស្សទាំង១៨នាក់ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងនគរបាល បញ្ជូនទៅសួរនាំបន្តទៀត នៅនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនិតិវិធីនៃច្បាប់ ។
សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ បានព្យាករណ៍ថា កំណើនទេសចរបរទេសមកកាន់កម្ពុជានឹងកើន ឡើងដល់៧.៥លាននាក់ នៅត្រឹមឆ្នាំ២០២០៕ ជ្រោយពេជ្រ