ព័ត៌មានទាន់ហេតុការណ៍៖

ឧបករណ៍សាកថ្មទូរស័ព្ទមិនប្រើខ្សែនឹងពេញនិយមនៅឆ្នាំ២០១៨

ចែករំលែក៖

ឥឡូវនេះវាជាឆ្នាំថ្មី ហើយតើវិធីណាល្អជាងមុនដើម្បីចាប់ផ្តើមឆ្នាំ 2018 ជាងការមិនប្រើខ្សែភ្លើង?

ឧបករណ៍សាកថ្មទូរស័ព្ទឥតខ្សែរបស់ក្រុមហ៊ុន Avido មានឈ្មេាះថា WiBa។ WiBa មើលទៅដូចជាកញ្ចប់ថ្មផ្សេងទៀត វាមានរាង ចតុកោណកែងតូចមួយ ដែលមានទំហំប្រហែលទូរស័ព្ទ ប៉ុន្តែវាមិនប្រើខ្សែទាំងស្រុង។ អ្វីគ្រប់យ៉ាងអំពី WiBa ត្រូវបានរចនាឡើងដើម្បីធ្វើការដោយគ្មានខ្សែ វាអាចសាក ដោយខ្លួនឯងដោយឥតខ្សែតាមរយៈឧបករណ៍សាក Qi ហើយបន្ទាប់មកវានឹងបញ្ចូលថាមពល ទូរស័ព្ទរបស់អ្នកដោយឥតខ្សែ (ដោយប្រើស្តង់ Qi) នៅពេលដែលអ្នកដកវាចេញ។

WiBa ត្រូវបានគេរំពឹងទុកថានឹងមានតម្លៃ 99,95 ដុល្លារនៅពេលវាដាក់លក់នៅចុងឆ្នាំនេះ ដែលអ្នកនឹងទទួល បានបន្ទះសាកឥតខ្សែ (ដែលអ្នកអាចប្រើជាបន្ទះសាក Qi ស្តង់ដារ) និងថ្ម។ ប៉ុន្តែកញ្ចប់ខ្លួនវាគឺមានតែកញ្ចប់ 5000mAh តែប៉ុណ្ណោះដែលជាការសាកឥតខ្សែ វាមានតម្លៃថ្លៃគួរសម៕ ហេង លក្ខិណា

 


ចែករំលែក៖