ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ជិះម៉ូតូមិនប្រយ័ត្នបុកគ្នាពេញទំហឹងរបួសធ្ងន់ទាំងអស់គ្នា

ចែករំលែក៖

ខេត្តពោធិ៍សាត់ៈ បុរស២នាក់បានរងរបួសធ្ងន់ ក្រោយពីជិះម៉ូតូបុកគ្នានៅចំណុចភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៦និង១៥នាទីល្ងាច ថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០១៨ ហើយត្រូវ រថយន្តសង្គ្រោះ របស់ស្នងការដ្ឋាននគរបាលខេត្ត បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ភ្លាមៗ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឃ្លីកពណ៌ក្រហមលាយសគ្មានស្លាកលេខធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចខាងលើក៏បានបុក ម៉ូតូហុងដាC125សេរី 2005ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1D.8593 បើកបរទិសដៅពីជើងទៅត្បូង ក្នុងគោលបំណងបត់ឆ្លងឡើងផ្លូវជាតិ បណ្តាលឲ្យម៉ូតូទាំងពីរដួលពេញផ្លូវ រងរបួសទាំងសងខាង ។

អធិការនគរបាលស្រុកបាកាន លោកវរសេនីយ៍ទោ នាង វុធ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលឲ្យរងរបួសមនុស្ស២នាក់ដែលមាន ទី១ឈ្មោះ វ៉ាន់ ឈឿន ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសធ្ងន់ រស់នៅភូមិកាប់ក្រឡាញ់ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកបើកបរម៉ូតូឃ្លីក(របួសធ្ងន់) និងទី២ឈ្មោះ ភី នី ភេទប្រុស អាយុ៣២ឆ្នាំ( រងរបួសធ្ងន់) រស់នៅភូមិក្រពើរោទ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាអ្នកបើកបរ ម៉ូតូ ហុងដា សេ១២៥។ ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជូនទៅសង្គ្រោះនៅមនីរពេទ្យបង្អែកខេត្ត។ រីឯម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ ដើម្បីបញ្ជូនទៅកាន់ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន កសាងសំណុំរឿង ចាត់ការតាមនីច្បាប់ ៕ សហការី


ចែករំលែក៖