ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូដេញ​តាម​ក្មេង​ទំនើងត្រូវ​បក្ខ​ពួកក្មេង​ទំនើង​យក​ដំបង​ដែក​វាយ និងធាក់ម៉ូតូ​ផ្តួល​បោក​នឹង​រ៉ឺ​ម៉ក​កង់បីរបួសធ្ងន់ម្នាក់ ស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរស២នាក់ជិះម៉ូតូដេញ​តាម​ក្មេង​ទំនើង ហើយត្រូវ​បាន​បក្ខ​ពួកក្មេង​ទំនើង​យក​ដំបង​ដែក​វាយ​រួច​ធ្លាក់​ម៉ូតូ​ផ្តួល​បោក​នឹង​រ៉ឺ​ម៉ក​កង់បីបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើង កាលពី​វេលា​ម៉ោង​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅ​ជិត​ក្លឹ​ប Spider តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​សម្តីបុរស​ម្នាក់​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់ និងមិត្តភក្រម្នាក់ទៀត ដែល​រង​របួសធ្ងន់​​ជិះ​ម៉ូតូ VIVA ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1GQ-7870 តាម​ផ្លូវ​បាន​ប្រទះ​ឃើញ​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​៣​នាក់​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ស៊ុ​យ​សូ​គី​និ​ច មិន​ចាំ​ស្លាក​លេខ​ដូច​គ្នា នៅ​ចំណុច​មុខ​រោងកុន​លុ​ច្ស ក៏​បាន​ដេញ​តាម​រហូត​ដល់​ផ្លូវ​វេ​ង​ស្រេង ជិត​ក្លឹ​ប Spider ក៏​ត្រូវ​បាន​ក្មេង​ទំនើង​ជិះ​ម៉ូតូ​មក​ជិត ហើយ​ហូត​ដំបង​ដែក​វាយ​ទៅ​លើ​ជន​រង​គ្រោះ​រួច​ធ្លាក់ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​អូស​បោក​ផ្ទប់​នឹង​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​ចត​នៅ​ចិញ្ចើម​ផ្លូវ​រង​របួសធ្ងន់​បែកក្បាល​សន្លប់​ស្ដូក​តែ​ម្ដង ចំណែក​រូប​គាត់​មិន​មាន​រង​របួស​ទេ ។

ភ្លាម​ៗ​នោះ កម្លាំង​អាវុធហត្ថ​បាន​ដេញ​តាម​ក្មេង​ទំនើង​បន្ត​ទៀតនិងស្ទាក់​ចាប់​ឃាត់ខ្លួនបាន២នាក់រួមទាំងម៉ូតូមួយគ្រឿងម៉ាកហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំ​ព​ញ 1BF-8704 មុខ​សាលា​បឋម​សិក្សា​គោក​បញ្ចា​ន់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​នោះ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​នាំ​យក​ទៅ​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ដើម្បី​សាកសួរ​បន្ត ៕ សុខាសែនជ័យ


ចែករំលែក៖