ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាកកាមរីហាយប្រីតមួយគ្រឿងបើកបុកដើមត្របែកព្រៃបាក់ខ្ទេច១ដើម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាកកាមរី ហាយប្រីតមួយគ្រឿង បើកបរក្នុងស្ងានភាពស្រវឹង ព្រលះដើមត្របែកព្រៃ ខ្ទេចមួយកំណត់មុខ និង ផ្ទុះពោងសុវត្ថភាពទាំងស្រុង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ចំណុចខាងមុខ អគ្គនាយកដ្ឋានគោលនយោបាយ និង ផែនការ ដែលស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក តូយូតា កាមរី ហាយប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២R-៥១៥៥ បើកបរក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ខាងមុខ អគ្គនាយកដ្ឋានគោលនយោបាយ និង ផែនការ ក៏រេចង្កូតមកខាងឆ្វេងផ្លូវមកបុកដើមត្របែកព្រៃបាក់ខ្ទេចមួយដើម រីឯរថយន្តរងការខូចខាត់មួយចំហៀងមុខ និង ផ្ទុះពោងសុវត្ថិភាពទាំងស្រុង ចំណែកអ្នកបើករថយន្តបង្កបានគេចខ្លួនពីកន្លែងកើតហេតុ បន្សល់ទុកតែ រថយន្ត។

ក្រោយពេលើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន បានទំនាក់ទំនងទៅជំនាញ់ចរាចរណ៍ក្រុងចុះមកវាស់វែង និង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយនៅពេលក្រោយ៕ ស រស្មី


ចែករំលែក៖