ភ្នំពេញ ៖ កម្លាំង គណៈ បញ្ជាការ ឯកភាព ខណ្ឌមានជ័យ ដឹកនាំ កម្លាំងចម្រុះ ចុះ បង្ក្រាប ទីតាំង ហ្គេ ម បាញ់ ត្រី ខុសច្បាប់ មួយ កន្លែង កាលពី វេលា ម៉ោង ០៦ ព្រឹក ថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ នៅ តាម បណ្ដោយ ផ្លូវ ២៧១ ក្នុងភូមិ ព្រែក តា គង់ ១ សង្កាត់ ចាក់ អង្រែ លើ ខណ្ឌមានជ័យ ។
ក្នុងប្រតិបត្តិការនេះដែរ ដោយ មានការ ឯកភាព ពីលោក គុ ជ គឹ ម ឡុ ង ព្រះរាជអាជ្ញារ រង អម សាលាដំបូង រាជធានី ភ្នំពេញ ជា លទ្ធផល សមត្ថកិច្ចដកហូត ទូ ហ្គេ ម បាញ់ ត្រី ចំនួន ២ គ្រឿង ម៉ូតូ មួយ គ្រឿង និង ឃាត់ខ្លួន មនុស្ស ៤ នាក់ ក្នុង នោះ ស្រី ២ នាក់ បញ្ចូនទៅ សាកសួរនៅ ប៉ុស្តិ៍ រដ្ឋបាល នគរបាល ចាក់ អង្រែ លើ ។
ក្នុងប្រតិបត្តិការនេះ ដោយសហការជាមួយកម្លាំងប្រជាការពារសាលាខណ្ឌមានជ័យ និងមានការចូលរួមពីនរគបាលប៉ុស្តិ៍រដ្ឋបាល ហើយមុននិងឈានដល់ការបង្ក្រាបល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខាងលើនេះ គឺគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានប្រជុំ និងឯកភាពសម្រេច ស្តីពីការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន និងឆ្លើយតបតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ជាក់ស្តែងនៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងបានចុះបង្ក្រាបជាក់ស្តែងទីតាំងល្បែងសុីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី ដោយបានដកហូតទូហ្គេមបាញ់ត្រីចំនួន២គ្រឿង និងសម្ភារពាក់ព័ន្ធជាច្រើនទៀត។
ក្រោយចុះបង្ក្រាប វត្ថុតាងដែលរឹបអូសបានទាំងអស់ សមត្ថកិច្ចយកទៅរក្សាទុក រង់ចាំកម្ទេចចោលនៅពេលក្រោយ ។ចំណែកមនុស្សប្រុសស្រី៤នាក់ដែរជាក់ពាក់ព័ន្ធនោះ ត្រូវបានបញ្ចូនទៅធ្វើការសាកសួរនៅប៉ុស្តិ៍ចាក់អង្រែលើ ដើម្បើចាត់ការតាមនីតិវិធី ៕ ស តារា