ព័ត៌មានទាន់ហេតុការណ៍៖

លោកវេង សាខុន ប្រធានក្រុមការ ងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរចូលរួមជាអធិបតីប្រារព្ធមីទ្ទិញអបអរសាទរនៃការរំលឹកបុណ្យ ខួបអនុស្សាវរីយ៍លើកទី៣៩ នៃទិវាជ័យជំនះ៧ មករា(១៩៧៩-២០១៨)

ចែករំលែក៖

នាព្រឹកថ្ងៃសៅរ៍ ៥ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាមានប្រារព្ធមីទ្ទិញអបអរសាទរនៃការរំលឹកបុណ្យ ខួបអនុស្សាវរីយ៍លើកទី៣៩ នៃទិវាជ័យជំនះ៧ មករា(១៩៧៩-២០១៨) ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកវេង សាខុន ប្រធានក្រុមការ ងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ និងជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ អមដោយលោក លោកស្រីដែលជាសមាជិកអចិន្រ្តៃយ៍គណបក្សខេត្ត លោក លោក លោកស្រីជាអនុប្រធាននិងសមាជិកក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ អាជ្ញាធរដែនដី បង ប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សា នុសិស្សប្រមាណជា ៣០០០ នាក់។

មានមតិស្វាគមន៍លោក នាដ្ឋ រ៉ាវុធ ប្រធានគណៈកម្មាធិការគណបក្សស្រុកតំបែរបានជ្រាបជូនអង្គពិធីដោយសង្ខេបពីប្រវត្តនៃខួបអនុស្សាវរីយ៍លើក ទី៣៩ ទិវាជ័យជំនះ ៧ មករា គឺជាទិវារំលឹងនូវរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយក៏ជាទិវាចងចាំនូវគុណូបការៈមិនអាចកាត់ថ្លៃបានរបស់ឥស្សរជនជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលបានតស៊ូ លះបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុ រំដោះជាតិមាតុភូមិ។

ក្រោមការដឹកនាំប្រកបដោយឆន្ទៈ ដ៏មុះមុត ប៉ិនប្រសព្វ និងឈ្លាសវៃបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានបង្កើតនូវសករាជថ្មីគឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ឈរលើមាគារដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោបាននាំមកនូវការផ្សះផ្សារជាតិ ការបង្រួបបង្រួមជាតិ និងសន្តិភាពពេញលេញគ្របដណ្តប់ទូទាំងផ្ទៃប្រទេស ហើយ សន្តិភាពនិងស្ថេរភាពសង្គមនេះបាននាំមកនូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

លោកក៏បាន បញ្ជាក់ជូនបន្ថែមថាក្រោយពេលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយតាមសាលដីការបស់តុលាការកំពូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មានសមាជិកគណបក្សសង្រ្គោះជាតិជាជំទប់ សមាជិកក្រុមប្រឹក្សាឃុំ បេក្ខជនពេញសិទ្ធិនិងបំរុងចំនួន ៨ នាក់បានសុំផ្ទេរជីវភាពនយោបាយមករួមរស់សុខទុក្ខជាមួយគណបក្សប្រជាជនកម្ពុជា។ មកទល់បច្ចុប្បន្នមានអតីត សមាជិកគណបក្សសង្រ្គោះជាតិ និងគណបក្សខ្មែររួបរួមជាតិចំនួន ៨៣១ នាក់ បានស្ម័គ្រចិត្តចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។

មានមតិសំណេះសំណាលជាមួយអង្គពិធីលោកប្រធានក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើសាក សួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចព្រឹត្តគតិបណ្ឌិតជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកតំបែរ ជាពិសេសបងប្អូនទូទាំងខេត្តត្បូងឃ្មុំ និងជូនពរឆ្នាំថ្មីសូមទទួលយកនូវពុទ្ធិពរទាំង៥ប្រការ។ ក្រោមការដឹកនាំរបស់សម្តេចតេជោធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជាក់ស្តែងសេដ្ឋកិច្ចមានកំណើន ប្រមាណ៧% ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ កាត់បន្ថយបាននូវភាពក្រីក្រ។ សង្គមជាតិបាននិងកំពុងបោះជំហានឈានឡើងជាបន្តបន្ទាប់ទៅកាន់សង្គមមួយពោរពេញដោយកិត្យានុភាព វិបុលភាព និងវឌ្ឍនភាពសង្គម។ អង្គពិធី ទាំងមូលបានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹង បន្តគាំទ្រ បេក្ខភាពសម្តេចតេជោជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី ៦ និងនីតិកាលបន្តបន្ទាប់ទៀត ជ័យយោទិវាជ័យជំនះ៧ មករា៕ សុខ ខេមរា


ចែករំលែក៖