ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកមានអំណាចធ្វើបណ្ណកម្មសិទ្ធិឲ្យឈ្មួញក្នុងព្រៃសហគមន៍ជាអាជ្ញាធរជំនាញសុរិយោដីនិងយោធាសឹករងស្រុកអន្លង់វែង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី៣ ខែ មករា ឆ្នាំ២០១៨ មានការបែកធ្លាយជា បន្តបន្ទាប់មកថា ក្បាលម៉ាស៊ីន៦នាក់សុទ្ធសឹងជាជនមានអំណាច នៅស្រុកអន្លង់វែង ដែលបានឃុបឃិតផ្ដល់វណ្ណកម្មសិទ្ធិដីឈ្លីក្នុងព្រៃសហគមន៍ និងធ្វើបណ្ណកម្មសិទ្ធិយកដីលក់ទៅឲ្យក្រុមឈ្មួញទាំងដែលប៉ះចំទៅលើដីលំឋាននិងដីស្រែចម្ការរបស់ពលរដ្ឋ នៅក្នុងតំបន់សហគមន៍១៣គ្រួសារស្មើនឹងផ្ទៃដី៧៥ហិកតា និង៨០០ហិកតាផ្សេង ទៀត ត្រូវបានចុះបញ្ជីរួច ស្ថិតនៅចំណុចអូរក្រូចក្នុងតំបន់ដីសហគមន៍ ភូមិអូរចាប់​ត្រី និងត្រពាំងធំ ឃុំលំទងស្រុកអន្លង់វែង ខេត្ត​ឧត្តរមានជ័យ ។

ក្រុមជនមានតួនាទី និងអំណាចដែល រងការចោទ និងសង្ស័យថា ជាក្បាលម៉ាស៊ីន ក្នុងការចុះបញ្ជីដីធ្លី នៅក្នុងតំបន់ព្រៃសហ គមន៍អូសារភីគីរីព្រៃស្រោង៨០០ហិកតា លក់ទៅឲ្យឈ្មួញនិងប៉ះចំ ដីសង់លំនៅ ឋាននិងដីចម្ការស្រែរបស់ពលរដ្ឋចំនួន១៣ គ្រួសារ ដែលកំពុងអាស្រ័យផលជាក់ស្ដែងផងនោះរួមមាន ៖ ១-លោក ទឹម សារ៉ាត់ អតីត អភិបាល​រង​​ស្រុកអន្លង់វែង ,២-លោក គឹម គាវិន ប្រធានមន្ទីសុរិយោដីខត្តឧត្តរមានជ័យ , ៣- លោក យិន រ៉ាឌី អតីត ប្រធានការិយាល័យ ភូមិបាលស្រុកអន្លង់ វែង, ៤-លោក ទេស សំអាត ជាយោធា មានឋានៈឧត្តម សេនីយ៍ត្រី ,៥-លោក វ៉ាន់ លីម៉េង ជាជំនួយការហិរញ្ញវត្ថុផ្នែកសឹក រងអន្លង់វែង។

ប្រជាពលរដ្ឋនៅភូមិអូរចាប់ត្រីបានចោទទៅលើ ក្រុមអ្នកមានអំណាចមួយចំនួនក្នុងចំណោម៥នាក់ខាងលើថាជាចោរ ក្រោយ លួចធ្វើបណ្ណកម្មសិទ្ធិប៉ះចំដីសង់លំនៅឋាន និងដីស្រែចម្ការ ដែលពួកគាត់កំពុងរស់នៅនិងអាស្រ័យផលជាក់ស្ដែងអស់រយៈពេលជិត១០ឆ្នាំមកនេះ ។

ពួកគាត់បានបន្ដថា ជាពិសេសលោក​អនុសេនីយ៍ឯក​ វ៉ាន់ លីម៉េង នៅផ្នែកសឹករង​អន្លង់វែង ក្រោយពីប្លន់ដីរបស់ពួកគាត់ ហើយ ប្ដឹងពួកគាត់ទៅតុលាការឲ្យពួកគាត់សងសំណងជំងឺចិត្តម្នាក់៥០ម៉ឺនដុល្លារ បន្ថែមទៀត។

លោកមេភូមិអូរចាប់ត្រីបានឲ្យដឹងថា ដីនេះជាដីដែលរុករានកាន់កាប់និងអាស្រ័យ ផលជាក់ស្ដែងរបស់ពលរដ្ឋពិតប្រាកដមែន ហើយអ្នកមានអំណាចជាច្រើននាក់ខាង លើ ពិតជាបានឃុបឃិតគ្នាលេបយកដី សហគមន៍ទៅលក់ឲ្យឈ្មួញមានប្រាក់ អស់រាប់ពាន់ហិកតាមិនមែនខ្ទង់រយទេ ហើយលោកក៏សូមអំពាវនាវទៅដល់ស្ថាប័ន មានតួនាទីនិងអំណាចជួយចុះពិនិត្យជាក់ស្ដែងផងកុំឲ្យចេះតែធ្វើបាបពលរដ្ឋក្រីក្រ។

លោក គឹម គាវិន ប្រធានមន្ទីរសុរិយោដី ខេត្តឧត្តរមានជ័យបានបដិសេធទាំងស្រុង ជុំវិញការចោទប្រកាន់ខាងលើ ដោយ លោកឲ្យដឹងថា ក្រុមចុះបញ្ជីក្រុមបច្ចេក ទេស និងក្រុម និស្សិតគឺមានការទទួលខុស ត្រូវហើយក្រុមនោះគឺលោកយិន រ៉ាឌី ជា អ្នកទទួលខុសត្រូវលើការងារនោះព្រោះ កាលនោះលោកជាប្រធានក្រុមមួយដាច់ដោយឡែក ។

លោក ទឹម សារ៉ាត់ ក៏បានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ខាងលើនេះ ដែរ ដោយលោកប្រាប់ថា លោកទទួល ស្គាល់តែចំនួន៥២ក្បាលដីប្រហែល២០០ហិកតាតែប៉ុណ្ណោះពិតជាមានការប្ដឹងជំទាស់ប្រាកដមែន មានទាំងរដ្ឋបាលព្រៃឈើប្ដឹងទាស់ទៀតផង តែលោកគឹម គាវិន កាលលោកនៅជាប្រធានការិយាល័យភូមិបាលបាន ណែនាំឲ្យធ្វើ អនុប្រយោគនិងកាត់ អនុប្រយោគជូនដល់ពលរដ្ឋអស់ហើយ។លោកបន្ដថាធ្វើយ៉ាងណាជួយស៊ើបអង្កេតនិងជួយស្រាវជ្រាវរកយុត្តិធម៌ជូនលោកផង៕ ប៉ែន នួន


ចែករំលែក៖