ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីយីងឡាក់ពិតជារស់នៅក្នុងប្រទេសអង់គ្លេសមិនមែនរស់នៅប្រទេសអារ៉ាប់ឡើយ

ចែករំលែក៖

រូបភាពថ្មីបានបង្ហាញឲ្យឃើញថា លោក ស្រីយីងឡាក់ កំពុងតែរស់នៅតំបន់ Harrods ទីក្រុងឡុងប្រទេសអង់គ្លេស មិនមែននៅក្នុងប្រទេសអារ៉ាប់នោះឡើយ។

សារព័ត៌មានបាងកកប៉ុស្តិ៍បានផ្សាយ ថា តាមការប្រកាសរបស់លោក Srivara Ransibrahmanakul ស្នងការរងប៉ូលិស ជាតិថៃបានឲ្យដឹងនៅថ្ងៃទី៥ ខែមករាថា ការិយាល័យ ប៉ូលិសជាតិថៃនឹងទំនាក់ ទំនងជាមួយ ភាគីអង់គ្លេស តាមរយៈ ប៉ូលិសអន្តរជាតិ អង់ទែរប៉ូលដើម្បីបញ្ជាក់ឲ្យបានច្បាស់ពី ទីកន្លែងស្នាក់នៅរបស់ លោកស្រីយីងឡាក់។

ព័ត៌មានខាងលើត្រូវបានផ្សព្វផ្សាយក្រោយពេល មានរូបភាពច្បាស់ របស់ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវស្ត្រីម្នាក់ថតជាមួយបង្ហោះនៅក្នុងបណ្តាញ សង្គម Twitter និង ហ្វេសប៊ុក។ រូបភាព នោះថតនៅខាងក្រៅផ្សារទំនើប Harrods ក្នុងទីក្រុងឡុង ។

លោក Srivara បានអំពាវនាវដល់ប៉ូលិស ទំនាក់ទំនងជាមួយស្ត្រីដែលថតរូបជាមួយលោកស្រីយីងឡាក់ ដើម្បីទទួលបានព័ត៌មានបន្ថែមឲ្យបានច្បាស់ ។ នៅក្នុងរូបភាពមុខស្ត្រីខាងលើត្រូវបានធ្វើឲ្យស្រអាប់ ដើម្បីកំុឲ្យស្គាល់។ លោកបន្តទៀតថា រូប ភាពខាងលើជារូបភាពពិត ហើយនេះជាលើកទីពីរដែលរូបភាពរបស់លោកស្រី យីងឡាក់ ត្រូវបានបង្ហាញជាសាធារណ ដែលថតនៅក្នុងប្រទេសអង់គ្លេស។ ការ ផ្សព្វផ្សាយលើកទីមួយកាលពីថ្ងៃទី២៦ ខែធ្នូ។

សារព័ត៌មានបាងកកប៉ុស្តិ៍បានផ្សាយ ថា ការស្វែងរកចាប់ខ្លួនលោកស្រីយីង ឡាក់ ស៊ីណាវ៉ាត្រា មកទល់ពេលនេះមិន ទាន់មានលទ្ធផល បើទោះបីប៉ូលិសថៃ បានស្នើដល់ប៉ូលិសអន្តរជាតិឲ្យជួយអន្ត រាគមន៍ក្តី។

លោកស្រីយីងឡាក់ បានភៀសខ្លួន ចេញពីប្រទេស មុនពេលតុលាការសម្រេច សាលក្រម កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ក្រោយរងការចោទប្រកាន់ពីបទខ្វះការទទួលសុខត្រូវរឿង ជំនួយទិញ ស្រូវអង្ករ ធ្វើឲ្យខាតបង់ថវិកាជាតិជា ច្រើន។

តុលាការកំពូលថៃបានសម្រេច ដាក់ ទោស លោកស្រីកាលពីថ្ងៃទី២៧ ខែកញ្ញា ដោយដាក់ទោសលោកស្រីឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ៕ ម៉ែវ សាធី


ចែករំលែក៖