អាកាសធាតុត្រជាក់ ធ្លាក់ព្រិល បាន វាយប្រហារជាទ្រង់ទ្រាយធំ លើសហរដ្ឋ អាមេរិក និងចិនបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។
នៅសហរដ្ឋអាមេរិក យ៉ាងហោច ណាស់ មនុស្ស២២នាក់ បានស្លាប់នៅក្នុង អាកាសធាតុត្រជាក់ដ៏ខ្លាំង បន្ទាប់ពីព្យុះ ត្រូពិកដ៏ធំមួយ ដែលធ្វើឱ្យអាកាសធាតុ កាន់តែត្រជាក់ខ្លាំងមិនអាចទ្រាំទ្របាននៅទូទាំងភាគឦសាន និងភាគខាងលិចនៃ ប្រទេស កាលពីថ្ងៃសៅរ៍កន្លងមក ។
ក្រុមអ្នកព្យាករណ៍បាននិយាយថា សីតុណ្ហភាពត្រជាក់ នឹងធ្វើឱ្យថ្ងៃសៅរ៍ជាថ្ងៃត្រជាក់បំផុត នៃសប្តាហ៍មុនពេលមានវា និងអាចឡើងកម្តៅបន្តិចបន្តួច ចាប់ផ្តើមពី ថ្ងៃអាទិត្យនេះវិញ ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ មនុស្ស ជាង១១០លាននាក់ បានទទួលរងផល ប៉ះពាល់ ដោយការព្រមានពីខ្យល់បក់ខ្លាំង និងអាកាសធាតុត្រជាក់ គ្របដណ្តប់នៅតាមតំបន់ភូមិសាស្ត្រពី Great Lake ទៅកាន់ តំបន់ New England ។
ដោយឡែកនៅក្នុងប្រទេសចិនវិញ ព្យុះព្រិលដ៏ខ្លាំងក្លា នៅក្នុងប្រទេសចិន ភាគខាងកើត និងភាគកណ្ដាល បាន សម្លាប់មនុស្ស១០នាក់ និងជាច្រើន នាក់ផ្សេងទៀតរងរបួស ក្រោយពីផ្ទះជាង ២០០ខ្នង បានស្រុតរលំ។
នៅក្នុងតំបន់ជនបទ កសិករបានទទួល រងការខូចខាតដ៏ធ្ងន់ធ្ងរដែល ប៉ាន់ប្រមាណ ជាទឹកប្រាក់ប្រហែល ៧៨៥លានដុល្លារ អាមេរិក ហើយចិនបានបិទផ្អាកដំណើរការ ខ្សែសេវាកម្មរថភ្លើងចំនួន៤៥ ដែលទាំង អស់នោះ សុទ្ធតែចាកចេញពីទីក្រុងប៉េកាំង ព្រោះស្ថានភាពព្រិលដ៏ធ្ងន់ធ្ងរ បណ្ដាលឲ្យការធ្វើដំណើរមានគ្រោះថ្នាក់នៅទូទាំង ប្រទេស។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ចិន Global Times បានរាយការណ៍ថា នៅក្នុងទីក្រុង Hefei ខេត្ត Anhui ការ ដួលរលំទីជ្រកនៅចំណត រថយន្តក្រុង ជាង១៥កន្លែង បានបង្កឲ្យមានក្តីព្រួយ បារម្ភ ក្នុងប្រទេសចិនជុំវិញសុវត្ថិភាពសាធារណៈ៕ ម៉ែវ សាធី