ព័ត៌មានទាន់ហេតុការណ៍៖

ខាត់ សុឃីម បង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះការមាក់ងាយឪពុករបស់នាង

ចែករំលែក៖

ភ្នំពេញ៖ តារាពហុជំនាញ ខាត់ សុឃីមបានបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះការមាក់ងាយឪពុករបស់នាង ពីសំណាក់បុរស់លេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកម្នាក់ ។ នាងស្នើឲ្យបុរសនោះសុំទោសឪពុកនាងជាការលុបលាងកំហុស។

ថ្មីៗនេះ អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបប៉ុន្មានសន្លឹករបស់នាង ដែលបានថតជាមួយឪពុកនៅលើបណ្តាញសង្គមហ្វេសប៊ុកស្រាប់តែមានបុរសម្នាក់ ដែលប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ ជោតិជាំក្សាន្ត បានចូលទៅComment ដោយសម្តីមិនពិរោះត្រចៀកថា «តាច្បាស់ជាស្លាប់លើបង្គងហើយតាកុំខំពេកមួយយប់តែមួយបានហើយ…» ដែលនាងលើកឡើងដែរថាជាកាប្រមាថមិនអាចទទួលយកបានចំពោះនាងនិងលោកឪពុកនាង។

អ្នកនាង ខាត់ សុឃីម បានបញ្ចេញប្រតិកម្មភ្លាមៗដោយនាងបានសរសេរសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកតបទៅបុរសម្នាក់នោះថា «មានរឿងហួសចិត្ត១ពូម្នាក់FB (ជោតិជាំក្សាន្ត) មិនដឹងជាគាត់ទើបមកពីឋានណាទេបានជាគាត់មិនស្គាល់ឪពុកខ្ញុំនេះយីក្នុងលោកនេះមានមនុស្សដូចពូដែរណ៎? សូមពូសុំទោសលោកអ្នកមានគុណខ្ញុំផងណាពូ»។

អ្នកនាងហួសចិត្តចំពោះបុរសម្នាក់នោះហើយអ្នកនាងមិនដឹងថា តើអ្វីដែលលោកសរសេរជាសាធារណ: គឺដោយសារតែមិនស្គាល់មុខ ខាត់ សុឃីម ឬក៏បានស្គាល់ហើយតែមានបំណងចង់មាក់ងាយដល់អ្នកនាងថា អ្នកនាងសុខចិត្តយកបុរសចាស់ធ្វើប្ដីដូចអ្វីដែលលោកបង្ហោះនោះទេ។

នាងក៏នៅតែតម្រូវឲ្យបុរសរូបនោះចេញមុខមកសុំទោសដល់ឪពុករបស់នាងឲ្យខាងតែបាន ព្រោះអ្នកនាងបានចាត់ថានោះ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរចំពោះឪពុកនាងមិនអាចទទួលយកបាន។ អ្នកនាងបានអះអាងថាបើមិនស្គាល់មុខឪពុករបស់នាងក៏មិនគួរនឹងមាក់ងាយ ដោយពាក្យសម្ដីទាំងនោះដែរដោយសារតែអ្នកនាងគឺជាតារាដែលបានបើកចំហររឿងរ៉ាវស្នេហាដែលមិនគួរច្រលំទៅកើត។

អ្នកនាងថាបើរូបថតនោះឪពុករបស់អ្នកនាងថតជាមួយនារីណាផ្សេងខុសពីរូបអ្នកនាង វាមិនមែនជារឿងចម្លែកទេ ដែលអាចច្រឡំ៕ វឌ្ឍនា


ចែករំលែក៖