ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ឆ្លងផ្លូវបណ្ដើរកង់មិនប្រយត្ន័ត្រូវម៉ូតូបុកពេញទំហឺងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្រីម្នាក់ខណៈបរកង់ឆ្លងផ្លូវមិនប្រយត្ន័ ត្រូវបានម៉ូតូបុកពេញទំហឺងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងអ្នកភូមិ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល២នាក់នៅ ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង០៤ និង៤០នាទីរសៀល ចន្លោះគីឡូម៉ែត្រ លេខ១៣៥ លេខ១៣៦ ស្ថិតក្នុងភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យនគរវត្តដឹងថា ស្ត្រីដែលរងរបួសមានឈ្មោះ នាង សារិន អាយុ 48 ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ចំណែកអ្នកបើកម៉ូតូឈ្មោះ ម៉ែន ឆូច អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ ចុងភៅកាស៊ីណូ មានទីលំនៅ ភូមិអក់រាជ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀងដោយជិះម៉ូតូ ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ2008 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1T 7678 ខូចខាតយ៉ាងដំណំ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានស្ត្រីម្នាក់បានបណ្ដើរកង់ឆ្លងផ្លូវពីជើងមកត្បូង មិនប្រយត្ន័ស្រាប់តែមានម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ2008 ពណ៌ខ្មៅមួយគ្រឿង ធ្វើដំណើរទិសដៅពីលិច ទៅកើត ចាប់ហ្រ្វាំងមិនទាន់ ក៏បុកពេញទំហឺងលាន់ដូចរន្ទះបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកសមត្ថកិច្ចបានវាស់វែងនិងយកភាគីទាំងសងខាងមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយទាប ។

ព្រមទាំងវាស់វែង និងអូសមធ្យោបាយទាំង២គ្រឿង យកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកនិងកសាងសំណុំរឿងតាមនីតិវិធិ៕ យឹម សុថាន


ចែករំលែក៖