ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់យ៉ាងរន្ធត់ និងស្ត្រីម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍រន្ទះបាញ់ទាំងមិនមេឃមិនទាន់ធ្លាក់ភ្លៀងផងហ្នឹង។
ករណីនេះបានកើតឡើងកាលពីថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ចំការដំឡូងមី ខាងកើតបន្ទាយវរៈ១៤៣ កងពលអន្តរាគមន៍ លេខ ១៤ ស្ថិតនៅ ភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រ
គរ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចស្រុកក្រគរបានឲ្យអ្នកយកព័ត៌មាននគរវត្តដឹងថា ជនរងគ្រោះឈ្មោះ យូ សុលាង ហៅពៅ ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្ន ភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ បានស្លាប់ចូល ប្រពន្ធឈ្មោះ ញ៉ឹក ប៊ុនធឿន អាយុ ៥១ឆ្នាំ និងមានកូនក្នុងបន្ទុក៤នាក់ ស្រី២នាក់ ។
ប្រភពបន្តថា ចំណែកឈ្មោះ អ៊ន សុខឿន ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិកូនក្រាយ ឃុំកញ្ជរ ស្រុក កណ្តៀង ខេត្តពោធិ៍សាត់ ខណៈមកលេងផ្ទះបងប្អូននោះ ក៏បានរបួស ស្រាលផងដែរដោយសារតែរន្ទះបាញ់នេះ ជនរងគ្រោះ បានដឹងខ្លួនវិញហើយ ។
សមត្ថកិច្ចបញ្ជាក់ទៀតថា ជនរងគ្រោះកំពុងដើរម្រមូល ដំឡូងមី ក្នុងចំការ មានផ្ទៃមេឃ ងងឹត មិនមានភ្លៀងធ្លាក់នោះទេ ស្ត្រាប់តែតែមានរន្ទះបាញ់បែបនេះ។
ក្រោយពិនិត្យ និងធ្វើកោសល្យវិច័យសាកសពរួចមក សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន