អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូឡ៊ុំប៊ីលោក Reinaldo Rueda ត្រូវបានតែងតាំងធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិឈីលីវិញ រហូតដល់ឆ្នាំ២០២២។
លោក Reinaldo Rueda បានមកជំនួសតំណែងរបស់លោក Juan Antonio Pizzi ដែលបានលាលែងចេញពីតំណែងក្រោយខកខានមិនបានជួយក្រុមឈីលីទៅលេងWorld Cupឆ្នាំ២០១៨បាន។
ការតែងតាំងគ្រូបង្វឹកវ័យ៦០ឆ្នាំរូបនេះធ្វើឡើងកាលពីថ្ងៃចន្ទដោយសហព័ន្ធបាល់ទាត់ប្រទេសឈីលី កិច្ចសន្យានឹងចប់ក្រោយការប្រកួតជម្រុះWorld Cup ឆ្នាំ២០២២នៅប្រទេសកាតា ហើយប្រសិនបើក្រុមឈីលីមានកៅអីមួយនោះ កុងត្រាថ្មីនឹងបន្តឲ្យលោក Reinaldo Ruedaភ្លាម ៕ ដេវីត