ព័ត៌មានទាន់ហេតុការណ៍៖

បើកទៀតហើយ!!សង្វៀនជលមាន់ស្រុកជើងព្រៃដំណើរការយ៉ាងរលូនដោយមិនរំខានសមត្ថកិច្ចបន្តិចឡើយ

ចែករំលែក៖

ខេត្តកំពង់ចាម៖ សង្វៀនជល់មាន់នៅស្រុកជើងបើកឡើងវិញហើយបន្ទាប់ ពីសមត្ថកិច្ចស្រុកជើងព្រៃ ចុះបង្ក្រាបនៅប៉ុន្មានសប្តាហ៍មុន ស្រាប់តែឥឡូវបើកឡើងវិញ យ៉ាងរលូន ហើយធំជាងមុនទៀតផង ប្រហែលជាត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចហើយមើល៍ទៅបានជាដំណើរការយ៉ាងរលូនដូច្នេះ ។ អាជ្ញាធរប្រហែលទទូលលាភសក្ការមិនតិចដែរបានជាស្ងាត់ឈឹងដូចចោរលួចសេះ ដូច្នេះ វាប្រឆាំងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃហើយ ។

ប្រជាពលរដ្ឋមានការព្រួយបារម្ភពីសន្តិសុខ និងសុវត្ថិភាព របស់ពួកគាត់ ខ្លាចមានចោរឆក់ ចោរលួច ចោរប្លន់ ក្នុងមូលដ្ឋានស្រុកជើងព្រៃ ។ ពួកគាត់ទទួចឲ្យលោក គួច ចំរើន អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម មេត្តាជួយបង្ក្រាបល្បែងស៊ីសង ល្បែងជល់មាន់ និងអាប៉ោងផងដើម្បីរក្សាសុវត្ថិភាពជូនពួកគាត់ ព្រោះមានតែលោកអភិបាលខេត្តទេដែលយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូល។

សង្វៀនជល់មាន់នេះ មានទីតាំង នៅ ភូមិ ស្រម៉រ ឃុំ សូទិព្ធ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលមានមន្ត្រីនគរបាល សេដ្ឋកិច្ចម្នាក់ឈ្មោះគ្រី នៅខេត្តកំពង់ចាមជាអ្នកកាងបទល្មើស ល្បែងស៊ីសងគ្រប់ប្រភេទ ដូចជាសង្វៀនមាន់ជល់ ស្រុក ជើងព្រៃនេះ ។ ក្រៅពីនោះ គេជាម្ចាស់ផ្ទះសំណាក់ ភ្នំមាស ហើយកាលពីពេលថ្មីៗកន្ងងទៅ មានក្មេងស្រីបានលោតសម្លាប់ខ្លួននៅផ្ទះសំណាក់នេះទៀតផង៕ ហេង នរិន្ទ្រ


ចែករំលែក៖