ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យជួញដូរដោយខុសច្បាប់នូវសារធាតុញៀន រួមទាំងវត្ថុតាង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្តីនគរបាលជំនាញគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ប៉ុស្តិ៍រដ្ឋបាលព្រៃញី សហការគ្នាចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះឃាត់ខ្លួនជនសង្ស័យបានម្នាក់រួមទាំងវត្ថុតាង និងសម្ភារផងដែរ។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីពាក់កណ្ដាលអធ្រាត្រ ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ នៅកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលជំនាញគ្រឿងញៀនដែលបានចុះប្រតិបត្តិការងារខាងលើប្រាប់ថា ជនសង្ស័យត្រូវបានកម្លាំងធ្វើការឃាត់ខ្លួនរួមទាំងវត្ថុតាង និងសម្ភារឈ្មោះ ប៉ាង ឡុងឌី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានខាងលើបន្តថា ក្នុងកិច្ចប្រតិបត្តិការនោះដែរកម្លាំងបានដកហូតរួមវត្ថុតាង រួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ១០កញ្ចប់ ក្នុងចំនួន ១០កញ្ចប់នេះដែរមានតូចចំនួន ០៣កញ្ចប់ និងសម្ភារមានលុយចំនួន ១០មឺុនរៀល និងម៉ូតូចំនួន ០១គ្រឿងផងដែរ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំពោះជនសង្ស័យរួមវត្ថុតាង និងសម្ភារ បាននាំយកទៅបន្តនីតិវិទៅនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបញ្ជូនទៅការិយាល័យជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់បន្ត៕ ប៉ឹម ពិន


ចែករំលែក៖