ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នេះ មុននឹងអញ្ចើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំផ្លូវការ មេគង្គ-ឡានឆាង លើកទី ២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ឯកឧត្ដម Li Keqiang នាយករដ្ឋមន្ត្រីនៃសាធា រណរដ្ឋប្រជាមានិតចិន រួមជាមួយថ្នាក់ដឹកនាំប្រទេសទាំង៤ទៀតបានអញ្ជើញទស្សនាពិព័រណ៍សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Mekong-Lancang) ដែលបានរៀបចំឡើងនៅក្នុងបរិវេណវិមានសន្តិភាព ។ ពិព័រណ៍នេះនឹងរក្សាទុកសម្រាប់សិស្សនិស្សិតចូលទស្សនារយៈពេល១០ ថ្ងៃបន្ទាប់ពីពេលបើកពិព័រណ៍ផ្លូវការនៅថ្ងៃនេះ។
នៅក្នុងការតាំងពិពរណ៍នេះ គឺមានបង្ហាញជូនសកម្មភាពអភិវឌ្ឍន៍ជាច្រើន នៃប្រទេសក្នុងតំបន់ទន្លេមេគង្គ និងទន្លេឡានឆាំង ដែលទាក់ទងទៅនឹងវិស័យកសិកម្ម គមនាគមន៍ បច្ចេកវិទ្យា និងវិស័យផ្សេងៗជាច្រើនទៀត។ លើសពីនេះ ពិព័រណ៍នេះក៏មានការបង្ហាញពីចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍នានានៃប្រទេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងផងដែរ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ