ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌចំការមនឃាត់ខ្លួនបុរសជនជាតិម៉ារុកម្នាក់ ពីបទដើរអុកឡុករករឿង គំរាមដុតផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ កំម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ ខណ្ឌចំការមន បានឃាត់ខ្លួនបុរសជនជាតិម៉ារុកម្នាក់ ពីបទដើរអុកឡុករករឿង គំរាមដុតផ្ទះ ធ្វើអោយប្រជាពលរដ្ឋភ័យខ្លាច យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ រស់នៅជិតនោះ ។

ករណីឃាត់ខ្លួនជនបរទេសរូបនេះ បានធ្វើឡើងកាលពីវេលាម៉ោង២២និង៥០នាទីយប់ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំំុចម្តុំផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ជនបង្កហេតុ ឈ្មោះ ATT BAH YOSSET ជនជាតិម៉ារ៉ុក អាយុ៣៩ឆ្នាំ គ្មានលិខិតឆ្លងដែន ត្រូវកំម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ ខណ្ឌចំការមន ធ្វើឃាត់ខ្លួនដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ ស្នងការរងទទួលផែនអន្ដោរប្រវេសន៍ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យបាន ឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕ ស តារា


ចែករំលែក៖