ព័ត៌មានទាន់ហេតុការណ៍៖

ព្រហើនណាស់! យកគ្រឿងញៀនជាង១០គីឡូក្រាមចូលកម្ពុជា សមត្ថកិច្ចចាប់បាននៅអាកាសយានដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនប្រភេទCocaine ទម្ងន់ ១០០៣.២៤ក្រាម ដែលបុរសជនជាតិប៊ែលហ្សិកម្នាក់ ដឹកជញ្ជូនឆ្លងដែនតាមជើងអាកាសពីប្រទេសប្រេស៊ីល ឆ្លងកាត់អេត្យូពី- ថៃ ចូលមកប្រទេសកម្ពុជា តាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន «ក១» សហការជាមួយសមត្ថកិច្ចគយ រួមជាមួយនគរបាលអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត ធ្វើការស្ទាក់បង្ក្រាបនិងចាប់ខ្លួនបានភ្លាមៗ នឹងដកហូតវត្ថុតាងជាក់ស្តែងផងដែរ ។

ពាក់ពន្ធ័នឹងករណីឃាត់ខ្លួនការរត់ពន្ធគ្រឿងញៀនខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា ពស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធសែនជ័យ ។

ជនសង្ស័យឈ្មោះ CATRY DAVIT NOEL M ភេទប្រុស ជនជាតិប៊ែលហ្សិក កាន់លិខិតឆ្លងលេខ EN106323 ដកហូតបាន សារធាតុញៀនប្រភេទ Cocaine ទម្ងន់ ១០០៣.២៤ ក្រាម (ជាង១០គីឡូក្រោម) ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕ សុខា សែនជ័យ


ចែករំលែក៖