ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសឥណ្ឌាប្រើមីស៊ីលមួយបញ្ជូនផ្កាយរណប៣១គ្រឿងឡើងទៅតារាវិថីដោយជោគជ័យ

ចែករំលែក៖

ឥណ្ឌាជាប្រទេសមួយទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យ អវកាស ពិសេសគឺការបញ្ជូនផ្កាយរណបឡើងទៅតារាវិថីផែនដី ដោយប្រើមីស៊ីលតែមួយបញ្ជូន ផ្កាយរណប៣១គ្រឿង ។ការបញ្ជូនបែបនេះគឺជួយកាត់បន្ថយការចំណាយជាច្រើនទៅលើប្រព័ន្ធមីស៊ីលបញ្ជូនផ្កាយរណប។

នៅថ្ងៃទី១២ខែមករាឆ្នាំ២០១៧ ប្រទេសឥណ្ឌាបានសម្រេចការបាញ់បង្ហោះ ផ្កាយ រណបចំរុះចំនួន ៣១គ្រឿង តាមរយៈ គ្រាប់រ៉ុក្កែតតែមួយ ទៅកាន់គន្លងតារាវិថី ដែលនេះនឹងក្លាយជាភាពជោគជ័យថ្មីមួយសម្រាប់វិស័យអវកាសឥណ្ឌា ស្ថិតនៅក្នុង គោលដៅចំណាយតិច តែទទួលបាននូវ អត្ថប្រយោជន៍ខ្ពស់។ នេះបើតាមការចេញ ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨។

អង្គការស្រាវជ្រាវទីអវកាសឥណ្ឌា ISRO បានប្រកាសកន្លងទៅនេះថា ខ្លួន នឹងធ្វើការបាញ់បង្ហោះផ្កាយរណបសរុបចំនួន ៣១គ្រឿង ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត តែ ១ ប៉ុណ្ណោះទៅកាន់គន្លងគោចរនៃភពផែនដី ដែលនេះជាគម្រោងធំ និងសន្សំ សំចៃបំផុតមួយ សម្រាប់ដើមឆ្នាំ២០១៨ ខាងមុខ។

មន្ត្រីរបស់ ISRO បានបញ្ជាក់កាលពីសប្តាហ៍មុនយ៉ាងដូច្នេះថា «បេសកកម្ម ខាងលើនេះ គឺបេសកកម្មដំបូង នៃការ បាញ់បង្ហោះដោយប្រើម៉ាស៊ីន PSLV (Polar Satellite Launch Vehicle) បន្ទាប់ពីការ ទទួលបរាជ័យ លើការបាញ់បង្ហោះផ្កាយ រណបកំណត់ទីតាំង IRNSS-1H កាលពី ខែសីហាកន្លងទៅ។ បេសកកម្មសំខាន់ លើកនេះ ក៏មានផ្ទុកនូវផ្កាយរណបអង្កេតផែនដី Cartosat-2 ពីរគ្រឿងរបស់ឥណ្ឌា ផងដែរ…»។

គួរបញ្ជាក់ថា ផ្កាយរណបចំនួន ២៨ គ្រឿងតូចៗ ដែលត្រូវបាញ់បង្ហោះនោះ គឺបានមកពីប្រទេសមួយចំនួនដូចជា ហ្វាំងឡង់ និងសហរដ្ឋអាមេរិក ហើយមួយ ចំនួនទៀត គឺជារបស់ឥណ្ឌាខ្លួនឯង។ ការបាញ់ធ្វើឡើងនៅកំពង់ផែអវកាស Sriharikota ស្ថិតនៅក្នុងរដ្ឋ Andhra Pradesh នៃឆ្នេរសមុទ្រភាគអាគ្នេយ៍ប្រទេសឥណ្ឌា៕ ម៉ែវ សាធី


ចែករំលែក៖