ភ្នំពេញ ៖ បុរសចំនួន៥នាក់ជួលផ្ទះស្នាក់នៅពពាក់ពពូនគ្នាបង្កភាពរញ៉េរញ៉ៃ ត្រូវសមត្ថកិច្ចខណ្ឌ៧មករា ឃាត់ខ្លួនពាក់ព័ន្ធជាមួយការប្រើប្រាស់គ្រឿងញៀន ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ ១៤ខែ មករា ឆ្នាំ ២០១៨ នៅត្រង់ចំណុចផ្ទះជួលលេខ១១៨ អឺ៤ ក្រុម៦ ភូមិ៣ ផ្លូវលេខ១២៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា រជធានីភ្នំពេញ។
ក្រោមការដឹកនាំបញ្ជាដោយលោកវរសនីយ៍ឯក នេត សុីថុន អធិការ នគរបាលខណ្ឌ៧មករា បានដាក់បទបញ្ជាដល់លោកវរសេនីយ៍ទោ ក្រេត សិខរីន ជាអធិការរង និងលោក ស៊ុន ផល្លា នាយផ្នែកគ្រឿងញៀនបានស្រាវជ្រាវចុះចាប់មុខសញ្ញាចែកចាយគ្រឿងញៀន និងប្រើប្រាស់បានចំនួន០៥នាក់ និងក្រាមពណ៌សមួយចំនួន ថង់មួយចំនួន និងដបសម្រាប់ជក់ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ ត្រូវបាននាំមកសាក់សួរនៅប៉ុស្តិ៍មនោរម្យ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការតាមនីតិវិធី៕