ព័ត៌មានទាន់ហេតុការណ៍៖

១​យប់​ចោរលួច​រថយន្ត​៣​គ្រឿង​ សមត្ថកិច្ចរក​ឃើញ​១​គ្រឿង​វិញ

ចែករំលែក៖

(ព្រៃវែង​) ៖​ ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​រថយន្ត​ចំនួន​ ៣​គ្រឿង​ត្រូវ​បាន​ក្រុម​ចោរលួច​ទៅ​បាត់​ដោយ​សុវត្ថិភាព​កាលពី​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រហែល​១​យប់​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​រថយន្ត​ដែល​ក្រុម​ចោរលួច​រួម​មាន​ទី​១-​ រថយន្ដ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ខៀវ​ ផលិត​ឆ្នាំ​៩៤​ប្រភេទ​១​តោន​កន្លះ​ ពាក់​ស្លាក​លេខ​ កណ្ដាល​ 2A-2729​ ដែល​មាន​ម្ចាស់​ឈ្មោះ​ ធឿ​ក​ គិត​ឆេ​ង​ អាយុ​៤២​ឆ្នាំ​ នៅ​ភ​មិ​ទី​៦​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ទុក​នៅ​មុខ​ផ្ទះ​,​ ទី​២-​រថយន្ត​ ម៉ាក​ហ៊ី​យាន់​ដាយ​ ពណ៌​លឿង​ ផលិត​ឆ្នាំ​២០០១​ ស្លាក​លេខ​ ភ្នំពេញ​ 2Y-3326​ ដែល​មាន​ម្ចាស់​ឈ្មោះ​ ហាវ​ ហ៊ុយ​អឿ​ង​ អាយុ​៣០​ឆ្នាំ​ ភេទ​ប្រុស​ ភូមិ​ទី​៦​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ទុក​នៅ​មុខ​ផ្ទះ​ និង​ទី​៣-​រថយន្ត​ម៉ាក​ហ្វ​ត​ ពណ៌​ទឹកប៊ិច​ចាស់​ ផលិត​ឆ្នាំ​២០០២​ ស្លាក​លេខ​ ភ្នំពេញ​ 2A-1642​ ដែល​មាន​ម្ចាស់​ឈ្មោះ​ សុខ​ មក​រា​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ភូមិ​ទី​១​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ទុក​នៅ​សំយាប​ខាងលិច​ផ្ទះ​។​

​ក្រោយមក​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យាន់​ ពណ៌​ខៀវ​ ផលិត​ឆ្នាំ​៩៤​ ប្រភេទ​១​បាំង​កន្លះ​ ពាក់​ស្លាក​លេខ​ កណ្តាល​2A-2729​ នៅ​ចំណុច​គីឡូម៉ែត្រ​៨១-៨២​ មុខ​សាលា​ភូមិភាគ​៣​ ភូមិ​១​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​រក្សា​ទុក​នៅ​អធិការដ្ឋាន​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ស្វែងរក​រថយន្ត​២​គ្រឿង​ទៀត​ និង​ចាប់ខ្លួន​ជនល្មើស​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ ៕

ប្រភព៖ គេហទំព័រក្នុងស្រុក


ចែករំលែក៖