ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនជើង​ខ្លាំង​៤នាក់តដៃជាមួយសមត្ថកិច្ច​ខណ្ឌ​សែនសុខ​

ចែករំលែក៖

ភ្នំពេញ​៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេចឃុំខ្លួនជើងខ្លាំង​៤នាក់ដែលតដៃជាមួយនគរបាលខណ្ឌសែនសុខ​ រហូត​ធ្វើឱ្យប៉ូលិសម្នាក់រងរបួស​ ដាក់​ពន្ធនាគារបណ្តោះអាសន្ន​ ។

ប៉ូលិសខណ្ឌសែនសុខ​ បញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៥​ ខែមករា​ នេះថា​ ជើងខ្លាំងទាំង៤នាក់នេះ​ ត្រូវបានចោទប្រកាន់ពីបទ”ហិង្សា​ដោយ​ចេតនា”ប្រព្រឹត្តនៅចំណុចមុខផ្សារស៊ុបភឺស្ព័រ​ ផ្លូវ​លេខ​១៩៨៦​ ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ កាលពី​ថ្ងៃទី​០៨​ ខែ​មករា​ ឆ្នាំ២០១៨​ តាម​មាត្រា​២១៧​នៃក្រមព្រហ្មទណ្ឌ​ ។

សូមបញ្ជាក់ថា មុនពេលកើត កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានដាក់គោលដៅត្រួតពិនិត្យ ជាតិអាល់កុល ដោយបានឃើញក្រុមជនសង្ស័យពូរនាក់ ជិះម៉ូតូមួយគ្រឿងគ្នានផ្លាកលេខ ឌុបគ្នាតាមផ្លូវ ក្នុងស្ថានភាពស្រវឹង ហើយកម្លាំងសមត្ថកិច្ចបានហៅជនសង្ស័យ ឱ្យឈប់ធ្វើការណែនាំ និងត្រួតពិនត្យ។ ស្រាប់តែក្រុមជនសង្ស័យឈ្មោះ ដុំ ចំរើន និងដុំ ម៉ាលី បានទូរស័ព្ទហៅក្រុមបក្ខពួក៤នាក់ទៅ៥នាក់ មកដល់គោកលដៅកិច្ចប្រតិបត្តិការ រួចបានស្រែកឡូឡា និងបង្កទំនាស់ រួចប្រតាយប្រតប និងប្រើដៃវាយមកលើសមត្ថកិច្ចកំពុងប្រតិបត្តិការបណ្តាឱ្យរបួស ។

បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕ចេស្តា


ចែករំលែក៖