ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោក ពីបទលួច ( លួចម៉ូតូ )ថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា ពន្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ម៉ោងប្រហែល ៣និង៤០នាទីរសៀល ប្រព្រិត្តនៅចំណុចក្នុងផ្ទះជួលលេខ២៩ផ្លូវ២៥៥ ក្រុមទី១៤ ភូមិ៥សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ សុខ ផល្លី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ១៤៧ ផ្លូវលេខ១៨ សង្កាត់ ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យឈ្មោះ អ៊ូ សុផារិទ្ធ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ(ជនរងគ្រោះនិងអ្នកជិតខាងចាប់ប្រគល់អោយ) ។ វត្ថុតាងចាប់យករួមមាន៖ សោរទីបលេខ៨ចំនួនមួយ -ដែកសំប៉ែតកែច្នៃសំរាប់តកាច់សោរក ម៉ូតូចំនួន០១ ។
យោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា មុនពេលកើតហេតុថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៣និង៤០នាទីរសៀលជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BL 8479 ដឹកម៉ូយពីផ្សារសូរិយាមកផ្ទះជួលលេខ២៩(ផ្ទះជួលកើតហេតុ)រួចក៏ ត្រូវបានម៉ូយនោះ ឃាត់ឲ្យ សំរាកដេកចាំដឹករូបខ្លួនត្រឡប់ទៅវិញនៅក្នុងបន្ទប់របស់ខ្លួនដោយទុកម៉ូតូចាក់សោរនៅច្រកជណ្តើរខាងក្រោមក្នុងពេលកំពុងដេកលក់នោះក៏ស្រាប់តែមាន ជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូ តែត្រូវបានអ្នកជួលបន្ទប់ក្បែរជិតកន្លែងជនរងគ្រោះទុកម៉ូតូ ចាប់បាននាំយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ ចាត់ការតាមនិតិវិធី ៕ ស តារា