ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំពេញ ឃាត់ខ្លួនកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលវត្តភ្នំ ផ្លូវលេខ៩០កែងផ្លូវលេខ៤៧ ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៉ាង សុភណ្ឌ័ ភេទប្រុស អាយុ ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវហាន់ណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទឆបោក (ប្រេីល្បិច យកម៉ូតូ)កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលវត្តភ្នំ ផ្លូវលេខ៩០កែងផ្លូវលេខ៤៧ ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញរាជធានីភ្នំពេញ។ វត្ថុតាងចាប់យក៖ ទូរសព្ទ័ដៃមួយគ្រឿងម៉ាក M1 ពណ៏ប្រផេះ សុីមលេខ 090 272527 (ជារបស់ជនសង្ស័យ)។
សម្ភារបាត់បង់៖ ម៉ូតូ1គ្រឿងម៉ាកសង់C125 ពណ៌ខ្មៅ លេខតួនិងលេខម៉ាសុីន 8480877 ពាក់ផ្លាកលេខសៀមរាប 1J 3978។ ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន។ ចំណែកជនរងគ្រោះ ឈ្មោះ អិត រីទ្ធី ភេទប្រុស អាយុ ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ១២៣ ផ្លូវលេខជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស តារា