ខេត្តព្រះសីហនុ៖ មន្រ្តីនគរបាលខេត្តព្រះសីហនុបានប្រាប់ឲ្យដឹងថា ៖ នៅវេលាម៉ោង ១១និង៤៥នាទី ថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយខ្លួនឯង នៅតាមផ្លូវបេតុងចុះពីផ្លូវបំបែកផ្លូវជាតិលេខ៤ ទៅវត្តអូរត្រេះ ពាក់កណ្ដាលចំណោទ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ។
ប្រភពបន្តថា រថយន្តកែឆ្នៃ១គ្រឿងដឹកដេីមកាស្យា ឡើងចំណោតឆ្ពោះទៅផ្លូវជាតិលេខ៤ ដល់ពាក់កណ្ដាលចំណោទ ប្តូរលេខមិនចូល រថយន្តបានថយក្រោយ ធ្លាក់ផ្លូវក្រឡាប់តែម្ដង បណ្ដាលឲ្យស្លាប់ស្ត្រីម្នាក់នៅនឹងកន្លែងកើតហេតុ ឈ្មោះប្រាក់ យឿន អាយុ៤៩ឆ្នាំ មានទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ និង រងរបួសមនុស្សមួយចំនួនផងដែរ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាព។
លោកអនុសេនីយ៍ឯកអ៊ួង វុទ្ធី នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំវាលរេញ ស្រុកព្រៃនប់ បានបញ្ជាក់ថា៖ ជនរងគ្រោះ ទៅតាមប្តីដេីម្បីដាំបាយធ្វេីម្ហូបអាហារឲ្យប្តី។ ប្តីរបស់គាត់ ជាកម្មករលេីកដាក់ឈេី នៅលេីឡាននេះ ដែលជាឡានរបស់ប្អូនគាត់។
សមត្ថកិច្ចកំពុងចាត់ចែងស្ទូចយកចេញមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕ ឆ្លាម សមុទ្រ