ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំចេញមុខបកស្រាយតែមិនសុំទោសឡើយ

ចែករំលែក៖

ក្រោយការរិះគន់យ៉ាងខ្លាំង ពីពលរដ្ឋ មកពីទ្វីបអាហ្រិ្វក និងនៅជុំវិញពិភពលោក ទីបំផុតលោកត្រាំបានចេញមុខបកស្រាយ ដើម្បីបញ្ចប់ស្ថានភាព ចៀសវាងហេតុ ការណ៍កាន់តែតានតឹងខ្លាំងឡើង តែលោក មិនធ្វើការសុំទោសនោះឡើយ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមិនមែនជាអ្នកប្រកាន់ពូជសាសន៍នោះទេ ហើយការលើក ឡើងបែបនេះ គឺជាការឆ្លើយតប ទៅនឹងសេចក្ដីរាយការណ៍ដ៏ចម្រូងចម្រាសដែលថា រូបលោកបានហៅជនអន្តោប្រវេសន៍​មកពីប្រទេសហៃទី និងបណ្ដាប្រទេស​អាហ្វ្រិកដទៃទៀតថា មកពីប្រទេសសំរាម គគ្រិចៗ និងគួរឲ្យខ្ពើម។

ភាពចម្រូងចម្រាសបានផ្ទុះឡើង បន្ទាប់ ពីមានសេចក្ដីរាយការណ៍ថា នៅក្នុងជំនួបជាមួយក្រុមសមាជិកព្រឹទ្ធសភាអាមេរិក ស្ដីពីជនអន្តោប្រវេសន៍នាពេលថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសួរថា តើហេតុអ្វីបាន ជាសហរដ្ឋអាមេរិក ត្រូវទទួលយកជន អន្តោប្រវេសន៍មកពីប្រទេសហៃទី និង បណ្ដាប្រទេស «សំរាម» ជាច្រើនទៀត នៅអាហ្វ្រិក? យ៉ាងណាក៏ដោយ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននានាក្នុងរដ្ឋផ្លរីដា កាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ បានបដិសេធថា លោកមិនមែនជាអ្នក ប្រកាន់ ពូជសាសន៍នោះទេ។

«ខ្ញុំមិនមែនជាអ្នកប្រកាន់ពូជសាសន៍ឡើយ។ ខ្ញុំគឺជាមនុស្សមិនប្រកាន់ពូជសាសន៍ ដែលអ្នករាល់គ្នាមិនដែលបាន សម្ភាស»។ នេះជាការលើកឡើងរបស់ លោក ដូណាល់ ត្រាំ ជាការឆ្លើយតបនឹងការចេញផ្សាយព័ត៌មានវាយប្រហាររូបលោកពាសពេញពិភពលោក ជុំវិញការ មើលងាយជាតិសាសន៍ដទៃ ក្នុងនាមជា មេដឹកនាំមហាអំណាចលេខ ១ របស់ សាកលលោកនេះ។

គួរបញ្ជាក់ថា បើតាមលោក ដូណាល់ ត្រាំ រដ្ឋបាលរបស់លោកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វែងរកកិច្ចព្រមព្រៀងមួយ ដើម្បីការពារជនអន្តោប្រវេសន៍ខុសច្បាប់ រួម មានទាំងកុមារដែលត្រូវបាននាំមកកាន់សហរដ្ឋអាមេរិកផងដែរ។ ប៉ុន្តែលោកមិន ជឿជាក់ឡើយថា អ្នកប្រជាធិបតេយ្យនឹងយល់ព្រមលើកិច្ចព្រមព្រៀងនេះ។

គណៈប្រតិភូសហគមន៍ទ្វីបអាហ្វ្រិក AU នៅទីក្រុងវ៉ាស៊ីនតោន បានថ្កោល ទោសយ៉ាងខ្លាំង ដល់ការវិភាគ របស់ប្រធា នាធិបតីអាមេរិកដូណាល់ ត្រាំស្តីពី ទ្វីប អាហ្រិ្វក ថាជាប្រទេសគគ្រិច ហើយទាមទារឲ្យលោកត្រាំត្រូវតែសុំទោស។

កាលពីថ្ងៃទី១២ខែមករា គណៈប្រតិភូ AU បង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះ ប្រធានាធិបតីអាមេរិក ដោយស្នើឲ្យលោកត្រាំ«ដកនូវការវិភាគ »និងសុំទោស ប្រទេស ទ្វីបអាហ្រ្វិក។

សារព័ត៌មាន African News បានដក ស្រង់ការប្រកាស របស់AU បញ្ជាក់ថា «គណៈប្រតិភូសហគមន៍ទ្វីបអាហ្វ្រិក បានថ្កោលទោសយ៉ាងខ្លាំង ដល់ ប្រធានា ធិបតីត្រាំ ដោយទាមទារឲ្យលោក សុំទោស ដល់ពលរដ្ឋអាហ្វ្រិក ទាំងអស់ ។

នៅក្នុងសេចក្តីប្រកាសរបស់ AU បាន បញ្ជាក់ថា «នៅពេលនេះកំពុងតែមានការយល់ច្រឡំយ៉ាងធំរវាងអាហ្រ្វិក នឹងរដ្ឋា ភិបាលអាមេរិក ។ នៅពេលនេះចាំបាច់ ត្រូវតែមានកិច្ចពិភាក្សា រវាងរដ្ឋាភិបាល អាមេរិកនឹង ប្រទេសទ្វីបអាហ្វ្រិក។

បញ្ហារើសអើង ប្រកាន់ពូជសាសន៍ មិនមែនចេញពីមាត់ពលរដ្ឋធម្មតានោះឡើយគឺកើតចេញពីមាត់ប្រធានាធិបតីអាមេរិក ផ្តល់ ជាហេតុអាចបង្កឲ្យមានវិបត្តិជាទ្រង់ទ្រាយធំនៅអាមេរិក ក្រោយពេលប៉ូលិសបាញ់សម្លាប់ជនជាតិស្បែកខ្មៅ។ប៉ុន្តែនៅពេល នេះប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រើពាក់សម្តី មិនពីរោះស្តាប់ ទៅលើ ក្រុមជនជាតិមកពីទ្វីបអាហ្រិ្វក ។ សម្តីលោកត្រាំនឹងដុតរោល បង្កឲ្យមានការធ្វើបាតុកម្មប្រឆាំង កើតឡើង។ លោកត្រាំបាននិយាយមើលងាយប្រទេសមួយចំនួន ថាគគ្រិច និងគួរឲ្យខ្ពើម ៕ ម៉ែវ សាធី


ចែករំលែក៖