ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូមួយគ្រឿងបុកទទឹងរថយន្តដែលបត់ឆ្វេងបណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាៈ នៅវេលាម៉ោងប្រមាណ១៩និង៥០នាទី ថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៨១-១៨២ នៅភូមិសំរ៉ុងក្រោម ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្តម៉ាក LUXES RX300 ពណ៌ ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2H-9907 មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើ បានបត់ឆ្វេងឆ្លងផ្លូវ បណ្ដាលឲ្យម៉ូតូ១គ្រឿង ដែលមកពីមុខ បុកចំទ្វាររថយន្តខាងស្ដាំផ្នែកខាងមុខ ម៉ូតូម៉ាក SUZUKI smash ពណ៌ ខ្មៅ គ្មានស្លាកលេខ បណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ។

ជនរងគ្រោះឈ្មោះ យ៉ាន់ ចន ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អ្នកបើកបររថយន្ត គេចខ្លួនបាត់ក្រោយពេលកើតហេតុ។

រថយន្ត និង ម៉ូតូ ត្រូវបានសមត្តកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖