ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីយោធាពីរនាក់ជិះរថយន្តបាឡែនដកកាំភ្លើងនិងកាំបិតគំរាមអ្នកបើកបររថយន្តកុងតឺន័រ

ចែករំលែក៖

ភ្នំពេញ៖ អំពើហិង្សាមួយបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ ២៧១ ក្នុងសង្កាត់ ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចមួយរូបបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខព្រះសីហនុ 3A 0434 បើកដោយបុរសម្នាក់ តាមផ្លូវ២៧១ ត្រង់មុខផ្សារហេងលី ក៏មានរថយន្តCamry បាឡែនមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AO 9823 បើកដោយមន្ត្រីយោធាបានបើកតាមកាក់រថយន្តកុងតឺន័រ លុះបើករហូតមកជិតដល់មន្ទីរពេទ្យលោកសង្ឃ ទើបមន្ត្រីយោធាដែលបើករថយន្តCamry បាឡែនបើកទាន់ហើយកាក់ឲ្យរថយន្តកុងតឺន័រឈប់ បន្ទាប់ពីឈប់ ម្ចាស់រថយន្តបាឡែនបានដកកាំបិតដេញចាក់ម្ចាស់រថយន្តកុងតឺន័រ បណ្តាលឲ្យមុតខ្នងផងដែរ ។ បន្ទាប់ពីចាក់រួចមន្ត្រីយោធាបានគំរាមដកកាំភ្លើងខ្លីភ្ជង់ម្ចាស់រថយន្តកុងតឺន័រទៀត ។ ភ្លាមៗនោះ ក៏មានសមត្ថកិច្ចមកដល់បានដកហូតកាំភ្លើងខ្លីពីមន្ត្រីយោធាខាងលើនោះទុកផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់និងឃាត់ខ្លួនយកទៅសាកសួនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់២ភ្លាមៗ៕ សុខាសែនជ័យ


ចែករំលែក៖