ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនម្នាក់ជិះម៉ូតូធ្លាក់ជង្ហុកដួលបោកក្បាលស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ខណៈជិះម៉ូតូលឿនមិនប្រយ័ត្នហើយបានធ្លាក់ជង្ហុកដួលម្នាក់ឯងបោកក្បាល។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខក្រសួងការងារ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជនជាតិចិនមិនស្គាល់អត្តសញ្ញាណម្នាក់អាយុជាង៤០ឆ្នាំ ជិះម៉ូតូ ម៉ាកហុងដា សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BG-8972 ជិះពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតធ្លាក់ជង្ហុកដួលបោកក្បាលស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងតែម្តង។ សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានយវ័យប្រមាណជា៤០ឆ្នាំ។

សមត្ថកិច្ចបានចុះមកដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យរួចប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវសមត្ថកិច្ចយកមករក្សាទុខនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់១ រង់ចាំសាច់ញាត្តិមកទទួលយកត្រឡប់ទៅផ្ទះវិញ៕ សុខាសែនជ័យ


ចែករំលែក៖