ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាគ្រឿងញៀន២នាក់ ត្រូវនគរបាលស្រុកព្រៃនប់ចាប់ខ្លួន ជាមួយនឹងថ្នាំញៀនចំនួន៤កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រីឈុន រតនៈ អធិការរងនគរបាលស្រុកព្រៃនប់ ទទួលការងារប្រឆាំងបទល្មើស បានឲ្យដឹងថា៖ នៅយប់ ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២១និង៣០នាទី កម្លាំងនគរបាលស្រុកព្រៃនប់បានបង្ក្រាប បទល្មើសគ្រឿងញៀន១ករណី ឃាត់ខ្លួន ជនសង្ស័យ ចំនួន២នាក់ ចាប់យកបានថ្នាំញៀនចំនួន៤កញ្ចប់។

ការឃាត់ខ្លួន ស្ថិតនៅមុខរោងចក្របន្ទាយប្រិយ ក្នុងភូមិអូត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យ ១.ឈ្មោះ ឃៀង លីសៀង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ មុខរបរ មិនពិតប្រាកដ។ ២.ឈ្មោះ កែវ សុខភារម្យ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ មុខរបរមិនពិតប្រាកដ។

សមត្ថកិច្ចចាប់យកបានថ្នាំញៀន ម្សៅក្រាមសថ្លា ចំនួន៤កញ្ចប់ និងទូស័ព្ទ ១គ្រឿង។ បច្ចុប្បន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕ ឆ្លាម សមុទ្រ


ចែករំលែក៖