ព័ត៌មានទាន់ហេតុការណ៍៖

អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ ស្នើ​ជួប​លោក​កឹម​ សុខា​ ,​ តុលាការ​ពុំ​ទាន់​សម្រេច​ទេ​

ចែករំលែក៖

ភ្នំពេញ​៖​លោក​ លី​ សុផាណា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និយាយ​នៅ​ថ្ងៃទី​១៧​ ខែ​មករា លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ពុំ​ទាន់​សម្រេច​ថា​អនុញ្ញាត​ឬ​មិន​អនុញ្ញាត​ឱ្យ​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ចូល​ជួប​លោក​ កឹម​ សុខា​ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ នោះទេ​។

​លោកថា​លេខាធិការដ្ឋានរដ្ឋបាលបានទទួលលិខិតនេះហើយបញ្ជូនទៅលោកចៅក្រមស៊ើបសួរដើម្បីពិនិត្យអំពីការស្នើសុំនេះ។

លិខិត​លោក​ម៉ៅ មុនី​វណ្ណ បញ្ជាក់ថា រូបលោក រួមទាំង អតីត​តំណាងរាស្ត្រ​៤​រូប​ទៀត មាន​លោក​អ៊ូ ច័ន្ទ​រ័ត្ន លោក​ជាម ច​ន្នី លោក​កង គឹម​ហាក់ និង​លោកស្រី តែ ច័ន្ទ​មុនី រួមទាំង​សហការី ១០​រូប​ទៀត បាន​ស្នើសុំ​ការអនុញ្ញាត ដើម្បី​ចូលជួប​សួរ​សុខ ទុក្ខ​លោក​កឹម សុខា នៅ​ព្រឹក​ថ្ងៃទី​១៩ មករា ឆ្នាំ​២០១៨ ខាងមុខ​។ លិខិត​នេះ​ បាន​ចូលដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ថ្ងៃទី​១៦ ខែមករា ។

​ជាការ​កត់សម្គាល់ ការស្នើសុំ​ចូលជួប​សួរសុខទុក្ខ​លោក​កឹម សុខា ពេលនេះ ធ្វើឡើង​បន្ទាប់ពី មាន​តម្រុយ​ពី​ភាព​ប្រេះស្រាំ​ផ្ទៃក្នុង នៃ​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​លោក​សម រង្ស៊ី ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ដោយ​មិន​ឆ្លង​យោបល់​ពី​លោក កឹម សុខា​៕​ចេស្តា


ចែករំលែក៖