ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសបុកស្ត្រីម្នាក់ដើរឆ្លងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈធ្វើដំណើរឆ្លងផ្លូវហើយត្រូវបានរថយន្តឡិចស៊ីសបើកបុកពេញទំហឹង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅទុលមុខផ្សារជម្ពូវន័ នៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពត័មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲដឹងថា​ នៅមុនពេលកើតហេតុស្តី្ររងគ្រោះខាងលើបានធ្វើរដំណើដោយថ្មើរជើង និងរែកអង្រែកនំរបស់គាត់ដើរឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើង លុះមកបានពាក់កណ្តាលផ្លូវក៏បាន រថយន្តម៉ាកឡិចស៊ីសមិនចាំស្លាកលេខបើក​បុកបណ្តាលឲ្យដួលទៅនឹងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋដែលនៅជុំវិញទីនោះបាននាំស្រ្តីរងគ្រោះទៅសង្រ្គោះនៅឯមន្ទីពេទ្យផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងសម្របសម្រួលដោយភាគីខាងម្ចាស់រថយន្តបង្កចេញថ្លៃព្យាបាលជំងឺចំនួន៥០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុដោយមិនចង់រំខានដល់សមត្ថកិច្ច៕ សុខាសែនជ័យ


ចែករំលែក៖