ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣នាក់ និងវត្ថុតាងគ្រឿងញៀន១៩កញ្ចប់

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ទោ ប្រាក់ វណ្ណៈ មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងសៀមរាប បានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរ នូវសារធាតុ ញៀនខុសច្បាប់រហូត ឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ និង វត្ថុតាងថ្នាំញៀនចំនួន១៩កញ្ចប់ ហេតុការណ៍ចុះបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង២០និង៤០នាទីយប់ ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅទីតាំង២ផ្សេងគ្នា ក្នុងភូមិវាល សង្កាត់គោកចក និង ភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។

ក្នុងថ្ងៃតែមួយរួចយកមកសួរនាំនៅទីបញ្ជាការកងរាជអាវុធហត្ថក្រុង ហើយកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្ក ដើម្បីរៀបចំបញ្ជូនទៅតុលាការខេត្តចាត់ការតាមផ្លូវច្បាប់។

តាមប្រភពពីកម្លាំងកងរាជអាវុធហត្ថក្រុងបានប្រាប់ថា ជនសង្ស័យចំនួន០៣នាក់នោះមាន៖ ទី១ឈ្មោះ ជិន វិចិត្រ ភេទប្រុស អាយុ២៥ឆ្នាំមុខរបរជាងឈើ មានទីលំនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប(ជួញដូរ) ទី២នួន មករា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប (ជួញដូរ)និង ទី៣ ឈ្មោះ វង់ វីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបើកឡានដឹកដី រស់នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប (ជួញដូរ)។

ក្រោយឃាត់ខ្លួនបានជនសង្ស័យក្នុងនោះកម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន:ម្ស៉ៅគ្រឿមពណ៌សរថ្លា(ម៉ាទឹកកក) សរុប ចំនួន១៩កញ្ចប់ ស្មើរនិង៦៧៦,៧២ក្រាម .ទូរស័ព្ទចំនួន០២គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ ទាំង៣នាក់ និង វត្ថុតាង ត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿងបញ្ជួនទៅតុលាការខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ ប៊ុនរិទ្ធី


ចែករំលែក៖