ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច បញ្ជូនជនសង្ស័យប្រុសស្រី១៤នាក់ទៅតុលាការពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ខេត្តសៀមរាប៖ ក្នុងថ្ងៃតែមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តសៀមរាបបានសហការជាមួយកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លរក្រាម និងកម្លាំងប្រជាការពារភូមិ ចុះបង្ក្រាបករណីជួញដូរចាត់ចែង ប្រើប្រាស់ សារធាតុញៀនខុសច្បាប់ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី១៤នាក់បានជាបន្តបន្ទាប់ នៅទីតាំងផ្សេងគ្នា រួចនាំយកទៅសួរនាំនៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ប្រតិបត្តិការចុះបង្រ្កាប សមត្ថកិច្ចធ្វើឡើងនៅវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ១៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅលំនៅដ្ឋានមួយកន្លែងក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុង-ខេត្តសៀមរាបនោះ ត្រូវបានបញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨។

តាមប្រភពពីកម្លាំងនគរបាលជំនាញខេត្តបានប្រាប់ថា ជនសង្ស័យប្រុសស្រីទាំង១៤នាក់ដែលឃាត់ខ្លួន ទី១.ឈ្មោះ លុយ សីហា ភេទប្រុស ឆ្នាំកំណើត១៩៩៤ មុខរបរគ្មាន មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុង-ខេត្តសៀមរាប (ជួញដូរ) ទី២.ឈ្មោះ វ៊ើង សុផា ភេទប្រុស ឆ្នាំកំណើត១៩៩៦ មុខរបរគ្មាន មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុង-ខេត្តសៀមរាប (ចាត់ចែង) ទី៣.ឈ្មោះ ថន ថុន ភេទប្រុស ឆ្នាំកំណើត១៩៩៥ មុខរបរគ្មាន មានទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លរក្រាម ក្រុង-ខេត្តសៀមរាប (ចាត់ចែង) ទី៤.ឈ្មោះ ណេង ដាណេត ភេទប្រុស ឆ្នាំកំណើត១៩៨៥ មុខរបរគ្មាន មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុង-ខេត្តសៀមរាប (ចាត់ចែង) ទី៥.ឈ្មោះ ជួត ធី ភេទប្រុស ឆ្នាំកំណើត១៩៦៦ មុខរបរគ្មាន មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុង-ខេត្តសៀមរាប (ជាអ្នកសម្រួល) ទី៦.ឈ្មោះ សឿង គិវភី ភេទប្រុស ឆ្នាំកំណើត១៩៨៨ មុខរបរគ្មាន មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុង-ខេត្តសៀមរាប (ចាត់ចែង) ទី៧.ឈ្មោះ ប្រាក់ លីសា ភេទស្រី ឆ្នាំកំណើត១៩៩៧ មុខរបរគ្មាន មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុង-ខេត្តសៀមរាប (ចាត់ចែង) ទី៨.ឈ្មោះ ម៉ាក់ ចាន់ ធីតា ភេទស្រី ឆ្នាំកំណើត១៩៩១ មុខរបរគ្មាន មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុង-ខេត្តសៀមរាប (ចាត់ចែង) ទី៩.ឈ្មោះ រ៉ែម ម៉ៅ ភេទប្រុស ឆ្នាំកំណើត១៩៩៤ មុខរបរគ្មាន មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុង-ខេត្តសៀមរាប (ចាត់ចែង) ទី១០.ឈ្មោះ ផាន ភ័ក្រ ភេទប្រុស ឆ្នាំកំណើត១៩៩៣ មុខរបរគ្មាន មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុង-ខេត្តសៀមរាប (ចាត់ចែង) ទី១១.ឈ្មោះ ខុម សុធា ភេទប្រុស ឆ្នាំកំណើត១៩៩៤ មុខរបរគ្មាន មានទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុង-ខេត្តសៀមរាប (ចាត់ចែង) ទី១២.ឈ្មោះ មាស ស្រេង ភេទប្រុស ឆ្នាំកំណើត១៩៨១ មុខរបរគ្មាន មានទីលំនៅភូមិទ្រាំង សង្កាត់ស្លរក្រាម ក្រុង-ខេត្តសៀមរាប (ចាត់ចែង) ទី១៣.ឈ្មោះ សុខ ស្រីមុំ ឆ្នាំកំណើត១៩៨៨ មុខរបរគ្មាន មានទីលំនៅភូមិតាចេក សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប (ចាត់ចែង) និងទី១៤.ឈ្មោះ វ័ន្ត វ៉ាន ហៅលី ភេទស្រី ឆ្នាំកំណើត១៩៨៥ មុខរបរគ្មាន មានទីលំនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប (ចាត់ចែង)។ ជនសង្ស័យទាំង១៤នាក់ខាងលើនេះ សុទ្ធតែមានសារធាតុនៅក្នុងខ្លួន។

ក្រោយឃាត់ខ្លួន កម្លាំងនគរបាលជំនាញបានដកហូតឧបករណ៍ប្រើប្រាស់ និងសម្ភារសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនធំ និងទូរស័ព្ទដៃ១៥គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង១៤នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ដើម្បីចាត់ការទៅតាមនីតិវិធី៕ ប៊ុន រិទ្ធី


ចែករំលែក៖